វៀតណាម ៖ តាមប្រភព​ពី​សារព័ត៌មានរបស់​វៀតណាម VnExpress បានចេញផ្សាយ​កាលពី​ថ្ងៃ​ទី ​៣១ ខែធ្នូ ឆ្នាំ​២០២៣ បានឲ្យយ​ដឹង​ថា មានស្ត្រី​ជនជាតិ​វៀតណាម​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ពី​រស​ប្តា​ហ៍​មុន ​ដែលបានពាក់ព័ន្ធ​ពី​បទ​ នាំ​នារី​ៗ​ស្រស់​ស្អាត ជាតារា​ម៉ូ​ដែល និងបវរកញ្ញា​ទៅ​បម្រើសេវា​ផ្លូវភេទ​ក្នុង​តម្លៃ​រហូត​ដល់​៥០​លាន​ដុ​ង ឬស្មើនឹង​២​ពាន់​ដុល្លារ​អា​មេ​រិ​ក។ 

ក្នុងនោះដែរ គេដឹងទៀតថា ស្ត្រី​ជាប់ចោទទាំងពីរូប គឺមាន​ឈ្មោះ Ho Thi Hanh អាយុ​២២​ឆ្នាំ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ Dau Thi Lien ត្រូវ​បាន​ចោទប្រកាន់​ថា បាន​យក​ប្រាក់​៣០% ​ដែល​ជាប្រាក់អតិថិជន​បង់​ទៅ​ឲ្យស្ត្រី​រកស៊ី​ផ្លូវភេទ​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្រុមប៉ូលីស​បាន​រក​ឃើញ​ និងចាប់​បាន​ស្ត្រី​ពីរ​នាក់​​​កំពុង​បម្រើសេវា​ដល់​អតិថិជន​ក្នុង​តម្លៃ៥០​លាន​ដុ​ង​។ ដែលគេដឹងថា ស្ត្រី​ម្នាក់​អាយុ​២៧​ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា គឺជា​បរ​វ​កញ្ញា​ឈ្នះ​ការ​ប្រកួត​សម្រស់​របស់​វៀតណាម ខណៈ​ម្នាក់​ទៀត​អាយុ​២៣​ឆ្នាំ គឺជា​តារា​ម៉ូ​ដែល​រូបថត​។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមប៉ូលីស​បាន​ចាប់​នារី​ជា​និស្សិត​ម្នាក់ និង​ស្ត្រី​ជាតា​រា​ម៉ូ​ដែល​ម្នាក់​ទៀត ដែល​កំពុង​បម្រើសេវា​ដល់​អតិថិជន​ក្នុង​តម្លៃ ១៤​លាន​ដុ​ង​។ ដោយអ្នក​ទាំង​ពីរ​បាន​និយាយ​ប្រាប់ថា តាមពិតពួក​គេ​មក​តាម​ការ​ហៅ​របស់​ឈ្មួញកណ្តាល​ ដែលមានឈ្មោះ Hanh និង Lien៕ 

ប្រភព៖ VnExpress

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]