កម្សាន្ត៖ កាលពីថ្មីៗនេះ Jennie បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការតុបតែងខ្លួនរបស់នាង ដែលនាងបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Lee Hyori's Red Carpet។ បើទោះបីជាកម្មវិធីនេះ មិនទាន់បានចាក់បញ្ចាំងក៏ពិតមែន ប៉ុន្ដែដំណឹងដែល Jennie ចូលរួមបានធ្វើឲ្យកក្រើកបាត់ទៅហើយ។
ជាពិសេស គេបានដឹងថា តារាចម្រៀងរូបនេះ ស្លៀកសម្លៀកបំពាក់ស្ទាយ៍យ៉ាងណាហើយ តាមរយៈទស្សនិកជនដែលចូលរួមទស្សនាកម្មវិធីដែលគេថតទុកមុននេះ។ នៅក្នុងនោះ Jennie បង្ហាញសម្រស់ជាមួយឈុតខ្លីពណ៌ស ដែលមានសម្អដោយប៉ាក់រហូតដល់ចុងជើង មានភាពទាក់ទាញមែនទែន។
អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែប្លែកអារម្មណ៍ទៀតនោះគឺ ការតែងខ្លួនលើកនេះ មិនមែនជាការរៀបចំរបស់ក្រុម Stylist របស់ផលិតកម្ម YG ទៀតនោះទេ ព្រោះចំពោះសកម្មភាព Solo វិញ Jennie ស្ថិតក្រោមផលិតកម្ម Oddatelier ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់រូបនាងតែម្ដង៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]