តូក្យូ៖ ការរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៥នាក់ ដោយក្រុមជួយសង្គ្រោះកំពុងតស៊ូក្នុងសីតុណ្ហភាពត្រជាក់កាលពីថ្ងៃទី ២ ខែមករា ដើម្បីទៅដល់តំបន់ដាច់ស្រយាល ដែលមនុស្សជាច្រើនមានការភ័យខ្លាចថាជាប់នៅក្រោមអគារដែលដួលរលំនោះ។
យោងតាមអភិបាលក្រុង Masuhiro Izumiya បានឱ្យដឹងថា នៅក្នុងទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនជាងពាន់គ្រួសារ ដែលពួកគេរស់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនោះ ហើយ ៩០ ភាគរយនៃគេហដ្ឋាន ស្ទើរតែដួលរំលំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ការរញ្ជួយដីកម្រិតបឋមកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រហារនៅរសៀលថ្ងៃទី១ ខែមករា ដោយបានជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរភាគខាងលិចមួយចំនួនភៀសខ្លួនទៅកាន់ទីទួលខ្ពស់ ខណៈដែលរលកយក្សស៊ូណាមិបានបក់អូសរថយន្តតាមទឹកហូរ លិចផ្ទះប្រជាពលរដ្ខថែមទៀតផង៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]