វៀតណាម៖ តាមប្រភពគេហទំព័រ vnexpress បានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យប្រហែល ១,៣០០ បានក្ស័យធននៅឆ្នាំនេះ កើនឡើង ៨ផាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមការិយាល័យស្ថិតិទូទៅបានបញ្ចេញតួលេខ។
ក្នុងចំណោមក្រុមហ៊ុនដែលបានចាកចេញពីទីផ្សារ ចំនួនក្រុមហ៊ុនដែលផ្អាកអាជីវកម្ម មុនកំណត់បានកើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈដែលចំនួនក្រុមហ៊ុនដែលរង់ចាំបញ្ចប់នីតិវិធីត្រូវរំសាយកើនឡើង ២៩ភាគរយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសវៀតណាមបានស្ថិតក្នុងសភាពក្តៅគគុកតាំងពីឆ្នាំ ២០២២ ហើយស្ថានភាពបានបន្តរហូតមកដល់បច្ចុប្បន្ន សូម្បីតែមានជំនួយពីរដ្ឋាភិបាលក៏ដោយ។ អ្នកជំនាញបាននិយាយថា មានបញ្ហាទាក់ទងនឹងច្បាប់ ការប្រគល់ដី ការកំណត់តម្លៃ និងដើមទុនជាដើម៕
ប្រភព៖ vnexpress
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]