ភ្នំពេញ៖ ចាប់ពីឥលូវនេះទៅ ថ្នាក់ដឹកនាំ និងមន្ត្រីរាជទាំងមូលនៃការក្រសួងកិច្ចការនារី នឹងមិនត្រឹមតែទទួលបានសេវាកម្មសុខាភិបាលប្រកបដោយគុណភាពប៉ុណ្ណោះទេ តែនឹងទទួលបានតម្លៃសមរម្យ ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំណឹងនេះត្រូវបានបង្ហាញឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងក្រសួងកិច្ចការនារីដែលអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ មន្ទីរពេទ្យអន្តរជាតិអរៀន នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរចំពោះ លោកជំទាវកិត្តិបណ្ឌិត ដែលបានគិតគូរពីសុខមាលភាព និងសុខភាព របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងកិច្ចការនារីទាំងមូល តាមរយៈការចុះអនុស្សរណៈ ជាមួយមន្ទីរពេទ្យយើងខ្ញុំនេះ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ក្រសួងទាំងមូលទទួលបានសេវាកម្មសុខាភិបាល ដែលប្រកបដោយគុណភាព និងតំលៃសមរម្យ»។
មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យសម្រាប់ប្រជាជនពលរដ្ឋទូទៅដើម្បី ប្រជាពលរដ្ឋខ្មែរដែលមានជំងឺ នឹងមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ក្រៅពីតម្លៃសមរម្យ មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយមន្ទីរពេទ្យ បានប្រមូលផ្គុំ វេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។
ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ ឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរ។
មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបំពាក់បន្ថែមនូវម៉ាស៊ីន និងឧបករណ៍ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន CT Scan, ម៉ាស៊ីនថតកាំរស្មីអ៊ិច, ម៉ាស៊ីនវាស់កំហាប់ឆ្អឹង, ម៉ាស៊ីនថតកៀបសុដន់ដោយកាំរស្មីអ៊ិច និងម៉ាស៊ីនជាច្រើនទៀត ជាមួយបច្ចេកទេសចុងក្រោយបំផុតដែលមានសមត្ថភាពក្នុងការថត ស្កេនជាលិកាខួរក្បាល ដុំសាច់
សសៃឈាម សរីរាង្គកាយក្នុង សសៃឈាមបេះដូង ស្បូន សុដន់ កំហាប់ឆ្អឹង និងសរីរាង្គកាយផ្សេងទៀត។ ម៉ាស៊ីនទាំងនេះត្រូវបានដំណើរការថត និងបញ្ជាដោយអ្នកជំនាញជាជនបរទេសដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ។ ការបកប្រែលទ្ធផលថតគឺធ្វើនៅប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន Medisol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្ត្រឈានមុនគេនៅប្រទេសសិង្ហបុរីផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានកោតសរសើរពីមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានភាពទូលំទូលាយស្អាត និងមានស្តង់ដារអន្តរជាតិ។ លោកជំទាវ ក៏បានបង្ហើបដែរថា លោកជំទាវធ្លាប់បានណែនាំអ្នកជម្ងឺ ជាច្រើនមកព្យាបាលនៅសាខាទី១ របស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ឃើញថាអ្នកជម្ងឺទាំងនោះពេញចិត្ត។លោកជំទាវសូមកោតសរសើរដល់មន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានអនាម័យល្អ គ្រូពេទ្យមានក្រមសីលធម៌ និងសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី ព្រមទាំងក្រុមគ្រួសារមន្ត្រីនៃ ក្រសួងកិច្ចការនារី គួរតែជ្រើសរើសយកមន្ទីរពេទ្យអន្តរជាតិអរៀនដា ក្នុងការដោះស្រាយបញ្ហាសុខភាពណាមួយ ជៀសវាងទៅក្រៅប្រទេសចំណាយថវិកាច្រើន។ ហើយលោកជំទាវក៏បានបន្ថែមទៀតថា កន្លងមករៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបានចំណាយខ្ទង់សែនលានដុល្លារ ក្នុងការស្វែងរកសេវាកម្មសុខាភិបាល នៅក្រៅប្រទេស។
«ខ្ញុំជឿជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា នឹងជួយផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យមកស្វែងរកសេវាកម្មសុខាភិបាលនៅក្នុងស្រុកវិញ»។ នេះបើតាមការបញ្ជាក់របស់លោកជំទាវរដ្ឋមន្ត្រី។
ជាមួយនឹងគោលដៅរួមចំណែកក្នុងការពង្រឹងវិស័យសុខាភិបាលក្នុងស្រុក ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅស្រុកក្រៅរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានគិតគូរល្អិតល្អន់នូវ តម្លៃដ៏សមរម្យរបស់ខ្លួន ដោយប្រកាន់យកគោលការណ៍ «តម្លៃក្នុងស្រុក គុណភាពស្តង់ដារអន្តរជាតិ» ដើម្បីឱ្យប្រជាជនទូទៅគ្រប់កម្រិតនៃស្តង់ដាជីវភាព មានលទ្ធភាពមកទទួលបាននូវសេវាកម្មសុខាភិបាល ពីមន្ទីរពេទ្យអន្តរជាតិអរៀនដា។
សូមជម្រាបថា មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី កុមារ ផ្នែកព្យាបាលជម្ងឺធ្ងន់ICU និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺសើស្បែក ជំងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]