ថៃ៖ អាចនិយាយបានថា គឹជាពេលវេលាដ៏ល្អមួយ ដែលធ្វើឲ្យមហាជនជាច្រើនរំភើបរីករាយ បន្ទាប់ពីមានការបង្ហាញរូបថតភ្ញាក់ផ្អើល ពេលដែលតារាស្រី Pat Napapa ត្រូវបានគូស្នេហ៍ លុតជង្គង់សុំនាងរៀបការនៅអ៊ីតាលី កាលពីចុងឆ្នាំមុន។ 

Pat Napapa និងគូស្នេហ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីដំណឹងដ៏គួរឲ្យរីករាយចំពោះគូស្នេហ៍ទាំងពីរ ដែលកំពុងនឹងត្រៀមសាងគ្រួសារនឹងគ្នាឆាប់ៗខាងមុខនេះហើយនោះ ថ្មីៗនេះ តារាស្រី Pat Napapa បានបង្ហោះរូបភាពគ្រួសារដែលបានកាន់ដៃគ្នាជាមួយនឹងកូនប្រុសរបស់នាង ខណៈដែលនៅក្នុងនោះ មហាជនជាច្រើន ក៏បានចាប់អារម្មណ៍ទៅលើចិញ្ចៀនពេជ្រគ្រាប់ធំដ៏ប្រណីត និងស្រស់ស្អាត ពាក់នៅលើម្រាមដៃរបស់នាង ទៀតផង។ 

Pat Napapa និងគូស្នេហ៍

គួររំឮកផងដែរថា តារាស្រី Pat Napapa ក៏ធ្លាប់បាន​ប្រាប់ ​អំពី​ចិញ្ចៀន​ពេជ្រ ​៣​ ការ៉ាត់​ ដែល​ពាក់​នៅ​លើ​ម្រាម​ដៃ​ឆ្វេងរបស់នាងម្ដងរួចទៅហើយ ដែលចិញ្ចៀនមួយនេះ ​ជា​ចិញ្ចៀន​ដែល​ខាងគូស្នេហ៍របស់នាង ​បាន​ឲ្យ​ជា​ការ​សន្យា​នៃ​សេចក្ដី​ស្រលាញ់ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa 
Pat Napapa 
Pat Napapa 
Pat Napapa និងគូស្នេហ៍
Pat Napapa និងគូស្នេហ៍
Pat Napapa និងគូស្នេហ៍
Pat Napapa និងគូស្នេហ៍
រូបភាព
Pat Napapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]