កូរ៉េខាងត្បូង៖ Byun Baekhyun ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះ EXO ត្រូវបានគេរាយការណ៍ថាបានបើកផលិតកម្មមួយផ្ទាល់ខ្លួនឈ្មោះ "I&B100" ។
Baekhyun បានបំពេញបែបបទ និងបានចុះឈ្មោះខ្លួនឯងជាម្ចាស់ភាគហ៊ុនក្រុមហ៊ុននេះរៀបរយហើយ ដោយមានខ្លួនជាអ្នកដឹកនាំ ដោយក្រុមហ៊ុននេះបានចុះបញ្ជីរួចតាំងពីថ្ងៃទី២៣ខែមិថុនាឆ្នាំ ២០២២មកម៉្លេះ។
យ៉ាងណាមិញ Baekhyun នឹងបន្តសកម្មភាពជាក្រុមជាមួយ EXO ក្រោមការគ្រប់គ្រងរបស់ SM Entertainment ដដែលប៉ុន្តែសម្រាប់សកម្មភាពទោលវិញគឺ រូបគេទំនងជាឲ្យក្រុមហ៊ុនថ្មីរបស់ខ្លួនជាអ្នកចាត់ចែង ខណៈដែល Chen និង Xiumin ក៏ជាផ្នែកមួយនៃក្រុមហ៊ុនថ្មីនេះផងដែរ។
ក្រៅពីនោះ Baekhyun ក៏ជាអ្នកដឹកនាំម្នាក់នៅក្រុមហ៊ុន Primitive Signature រូមជាមួយនឹង Kasper ដែលជាគ្រូបង្ហាត់រាំម្នាក់របស់ក្រុមហ៊ុនផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]