កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK ទើបតែបានប្រកាសថានាងបានបើកផលិតកម្មផ្ទាល់ខ្លួនមួយមានឈ្មោះថា "ODDATELIER" ។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាងមិនបន្តកុងត្រាជាមួយផលិតកម្ម YG Entertainment នោះឡើយបើគិតលើសកម្មភាពទោល ខណៈដែលសកម្មភាពក្រុមជាមួយ BLACKPINK គឺនៅបន្តជាធម្មតា។

Jennie

យ៉ាងណាមិញ កាលពីម្សិលមិញថ្ងៃទី៣ខែមករាកន្លងទៅ Jennie ក៏បានបង្ហាញមុខលើកដំបូងជាសាធារណៈក្នុងកម្មវិធី 'The Seasons - Lee Hyori's Red Carpet.' បន្ទាប់ពីការប្រកាសបើកផលិតកម្មខ្លួនឯង ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងទឹកមុខរីករាយជាខ្លាំង។

ក្នុងនោះ នាងបានស្លៀករ៉ូបរឹបរាងពណ៌ស មានផ្កាជាច្រើនកញ្ចុំតូចៗឌីហ្សាញនៅលើឈុត ដៃវាល គូជាមួយនឹងស្រោមជើងពណ៌សក្រឡាក្បាច់ មើលទៅស្រស់ស្រាយខ្លាំងមែនទែន។ បន្ថែមលើសពីនេះទៀត Jennie ក៏បានចងសក់ពាក់កណ្ដាលឡើងលើដោយចងបូគួរឲ្យស្រលាញ់ផងដែរ៕

Jennie ក្នុងកម្មវិធី 'The Seasons - Lee Hyori's Red Carpet.'

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]