កម្ពុជា៖ បើយោងតាមបង្ហោះរបស់ប្រជាពលរដ្ឋនៅខេត្តកែប និងផេកនៅក្នុងស្រុកមួយចំនួនបានផ្សាយថា កាលពីយប់ថ្ងៃទី៣ខែមករាម្សិលមិញ មានហេតុការណ៍គួរឲ្យងឿងឆ្ងល់មួយបានកើតឡើង គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ "Eznis Airways" របស់ប្រទេសម៉ុងហ្គោលី បានហោះហើរក្រឡឹងជុំវិញខេត្តកែប - កោះ Phu Quoc (កោះត្រល់) ទៅវិញទៅមកជាច្រើនជុំ។
ហេតុការណ៍នេះបានបង្កការសង្ស័យ ដល់បងប្អូនប្រជាពលរដ្ឋ ដោយគិតថាប្រហែលជាមានបញ្ហាបច្ចេកទេសមួយចំនួនបានកើតឡើង ដែលជើងហោះហើរលេខ #MG2212 របស់ក្រុមហ៊ុន Eznis Airways មួយនេះបានចេញដំណើរពីកោះ Phu Quoc (កោះត្រល់) នៅម៉ោង ៣: ២៤ នាទីរសៀល ដោយត្រូវឆ្ពោះទៅកាន់ក្រុង Ulannbaatar នាប្រទេសម៉ុងហ្គោលី ប៉ុន្តែបែរជាពុំបានហោះទៅតាមការគ្រោងទុកទៅវិញ ដោយបានហោះហើរក្រឡឹងជុំវិញ ខេត្តកែប-កោះ Phu Quoc។
បន្ទាប់ពីឆ្លងកាត់ការហោះក្រឡឹងជាច្រើនជុំ ទីបំផុត យន្តហោះមួយនេះបានចុះចតដោយជោគជ័យនៅកោះ Phu Quoc (កោះត្រល់) វិញនៅវេលាម៉ោងប្រមាណជាង ៧: ០៦នាទីយប់។
យ៉ាងណាមិញ យោងតាមការស្រាយបំភ្លឺរបស់គេហទំព័រ Yun Hors- យន្តហោះ បានចុះផ្សាយថាមូលហេតុដែលបណ្ដាលឲ្យយន្តហោះមួយនេះហោះហើរក្រឡឹងចុះឡើងដល់ទៅបីម៉ោងជាង គឺដោយសារតែមានបញ្ហាបច្ចេកទេសតម្រូវឲ្យយន្តហោះចុះចតនៅកោះ Phu Quoc វិញ តែដោយសារយន្តហោះមួយនេះផ្ទុកប្រេងពេញពេក ពុំអាចចុះចតបាន ដោយសារតែធ្ងន់ពេក ដូច្នេះយន្តហោះត្រូវហោះហើរក្រឡឹងចុះឡើងៗដើម្បីឲ្យអស់ប្រេង ងាយស្រួលក្នុងការចុះចត៕
ប្រភព៖: facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]