កូរ៉េខាងត្បូង៖ ថ្មីៗនេះ តាមរយៈ Sports Chosun បានរាយការណ៍ថា គូស្វាមីភរិយាដ៏ផ្អែមល្ហែម លោក​ Rain និង Kim Tae Hee ទើបតែបានចូលរួមក្នុងការប្រគុំតន្ត្រីរបស់ JYP នៅសាលអូឡាំពិកទីក្រុងសេអ៊ូល ដែលក្នុងរាត្រីតន្ត្រីនាពេលថ្មីៗនេះ ម្ចាស់ JYP លោក Park Jin Young ក៏បានច្រៀងបទ I Do ។

Rain
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពេលដែលបានដឹងពីវត្តមាន របស់ Rain ដែលនៅជាមួយនឹងទស្សនិកជនជាច្រើន លោក Park Jin Young ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ ហើយបានហុច មេក្រូទៅឱ្យ Rain ដើម្បីបន្តច្រៀងបទចម្រៀង។

Rain និង Kim Tae Hee

ក្នុងនោះដែរ លោក Rain បានឆ្លើយតបយ៉ាងស្វាហាប់ និងច្រៀងយ៉ាងខ្លាំង ដោយមានការគាំទ្រពីភរិយា Kim Tae Hee នៅក្បែររូបលោក។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពគូស្វាមីភរិយាដ៏ល្បីល្បាញមួយគូនេះ ក៏លេចឡើងនៅលើអេក្រង់ធំ នៅសាលអូឡាំពិក ធ្វើឲ្យទស្សនិកជនក្នុងកម្មវិធីប្រគុំតន្ត្រី ក្រោកឈរអបអរសាទរមិនឈប់ឈរ ហើយឃ្លីបដែល​ថត​អនុស្សាវរីយ៍​ Kim Tae Hee និង Rain ក្នុង​រាត្រី​តន្ត្រី​ក៏​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Rain
Kim Tae Hee
Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]