កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ Yoona ដែលជាសមាជិកក្រុម SNSD បានបន្ដកុងត្រាជាមួយផលិតកម្ម SM ជាលើកទី៣ រាប់តាំងពីពេល Debut មកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ​ បានឈានជើងចូលសិល្បៈបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៧ ក្នុងក្រុម Girl Generation។

 Yoona 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ Yoona បានប្រើរយៈពេល១៧ឆ្នាំនៅក្នុងអាជីពជាតារាចម្រៀងនិងជាតារាសម្ដែងរបស់នាងនៅក្រោមផលិតកម្ម SM ហើយឈានចូលមកដល់ឆ្នាំថ្មីនេះ រូបនាងក៏នៅតែបន្ដស្មោះស្ម័គ្រជាមួយដំបូលចាស់ដ៏ដែល ដោយនាងបានបន្ដកុងត្រាដ៏ដែល។

 Yoona 

ក្រឡេកមកមើលសកម្មភាពសិល្បៈ Yoona វិញ នៅដើមឆ្នាំ២០២៤នេះ​ រូបនាងនឹងធ្វើការជួបជុំជាមួយហ្វេន YOONITE តាមរយៈ fan meeting tour រហូតដល់ពាក់កណ្ដាលឆ្នាំ។ ជាមួយគ្នាដែរ តារាស្រីរូបនេះ នឹងបន្ដអាជីពក្នុងនាមជាតារាសម្ដែងស្រី បច្ចុប្បន្នរូបនាងកំពុងតែរងចាំការចាក់បញ្ចាំងរឿងភាគថ្មីរបស់ខ្លួន 2 O'Clock Date ៕

ប្រភព៖ allkpop

 Yoona 
 Yoona 
 Yoona 
 Yoona 
 Yoona 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]