កូរ៉េខាងត្បូង៖ ព័ត៌មានចចាមអារ៉ាមនៃការទាក់ទងគ្នារវាង អតីតសមាជិករបស់ក្រុមចម្រៀង APRIL គឺ Naeun ជាមួយនឹងតារាបាល់ទាត់Lee Kang In មិនទាន់ស្ងាត់ផង ក៏ផ្ទុះពាក្យចចាមអារ៉ាមមួយទៀតថា សមាជិកក្រុម APRIL នេះដដែលគឺកញ្ញា Yena បានទាក់ទងគ្នាជាមួយនឹង កីឡាបាល់ទាត់ Seol Young Woo ។

Seol Young Woo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yena 

អ្នកគាំទ្រចាប់់ផ្ដើមមានការចាប់អារម្មណ៍លើពួកគេទាំងពីរ បន្ទាប់ពីបានរកឃើញភ័ស្តុតាងអះអាងថាអ្នកទាំងពីរបានទាក់ទងគ្នាមែនគឺ ដោយសារពួកគេមានមួកដូចគ្នា និងស្រោមទូរស័ព្ទគូ។

រូបភាព
រូបភាព
Yena 

មានគេបានឃើញ Yena បានចូលរួមទស្សនាការប្រកួតរបស់ Young Woo ផងដែរ ហើយតារាបាល់ទាត់រូបនេះក៏បានឲ្យគេប៉ាក់ឈ្មោះ " YENA " នៅកែងស្បែកជើងកីឡារបស់គេទៀតផង។

រូបភាព

ភ្លាមៗបន្ទាប់ពីផ្ទុះព័ត៌មាននេះ ផលិតកម្ម Starbase បានប្រកាសថាពួកគេនឹងសួរនាំ Yena ពីរឿងនេះខណៈដែល ខាងក្លិប Ulsan HD ដែល Young Woo បានលេងឲ្យបានស្រាយបំភ្លឺថា ពួកគេពុំដឹងអ្វីពីជីវិតឯកជនរបស់សមាជិកក្រុមនោះឡើយ៕  

Yena 
Seol Young Woo 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]