ជប៉ុន៖ ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្ថានីយរថភ្លើងមួយកន្លែងនៅក្នុង Akihabara ប្រទេសជប៉ុន ដោយនារីម្នាក់ មិនដឹងជាមានជម្ងឺផ្លូវចិត្តឬយ៉ាងណា បានយកកាំបិត ធ្វើការចាក់ទៅលើមនុស្ស៤នាក់ បណ្ដាលឲ្យរងរបួស។
បើយោងតាមប្រភពព័ត៌មានពីប៉ូលីសល្បាតទីប្រជុំជន បានឲ្យដឹងថា កំឡុងម៉ោង១១រំលងអាធ្រាត្យ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះ ក្រោយពីឃើញហេតុការណ៍ភ្លាមៗ ប៉ូលីសដែលបានធ្វើអន្តរាគមន៍ឃាត់ខ្លួននារីជនល្មើសបញ្ជូនទៅស្នងការនៅនឹងកន្លែង។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងករណីនេះ មានមនុស្ស៤នាក់រងរបួស ដែលមានបុរស២នាក់ ត្រូវបានចាក់ត្រូវខ្នង និង ម្នាក់ទ្រូង។ យោងទៅតាម JR East Japan បានឲ្យដឹងថា ខ្សែរថភ្លើង Yamanote Line ក្នុងស្ថានីយ៍នេះ ត្រូវបានគេផ្អាកជាបណ្ដោះអាសន្ន ដោយមិនបានបញ្ជាក់រយៈពេលនោះទេ៕

ប្រភព៖ Japan Moments

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]