តាកែវ៖ យោងតាមការបញ្ជាក់ពី លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញវត្ថុបូរាណចំនួន២ កាលពីថ្ងៃទី៣ ខែមករា នៅភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវនោះ ក្រុមការងារមន្រ្តីជំនាញមន្ទីរ សហការជាមួយក្រសួងវប្បធម៌ និងប្រធានសារៈមន្ទីររាជធានីភ្នំពេញ បានចុះទៅពិនិត្យផ្ទាល់នៅកន្លែង។
វត្ថុបុរាណ ដែលបានរកឃើញនោះ ជាបដិមាបុរាណ ព្រះអង្គព្រះពុទ្ធរូបពីព្រះអង្គជាមួយទង់ឈរ មួយសមាធិ ដោយការពិនិត្យជាក់ស្តែងរបស់មន្ទីរប្រធានសារមន្ទីរជាតិ ហើយនិងមន្ត្រីជំនាញបានឃើញថា វត្ថុនេះជាវត្ថុបូរាណពិតប្រាកដ ហើយកសាងតាំងពីសតវត្សទី៧ ឥឡូវក្រុមការងារជំនាញ ហើយនិងអាជ្ញាធរដែនដី បានអនុញ្ញាតជូនខាងមន្ទីរសារៈមន្ទីររាជធានីភ្នំពេញ ដើម្បីជួសជុល ហើយនិងថែរក្សានៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំក្រសួងកំពុងតែ បានដឹកជញ្ជូនវត្ថុទាំងពីរ នេះយកទៅថែរក្សាបាននៅរាជធានីភ្នំពេញ ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ Post Khmer Asia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]