ព្រុយណេ៖ ព្រះរាជបុត្រ Abdul Mateen ibni Hassanal Bolkiah នឹងរៀបអភិសេកជាមួយនឹង គូដណ្ដឹងគឺកញ្ញា Anisha Rosnah binti Adam នៅក្នុងខែមករានេះ។
ខាងព្រះរាជវាំងព្រុយណេបានប្រកាសជាផ្លូវការថា ដោយមានការត្រាស់បង្គាប់ពីព្រះរាជស៊ុលតង់ គឺ ព្រះអង្គម្ចាស់ Haji Hassanal Bokiah Mu'izzaddin Waddaulah ព្រះរាជវាំងបានប្រកាសថា នឹងមានការរៀបចំពិធីរៀបអភិសេករវាងព្រះរាជបុត្រ Mateen ជាមួយនឹងគូដណ្ដឹងគឺ កញ្ញា Anisha Isa Kalebic ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ នេះ ពោលគឺមានរយៈពេលដប់ថ្ងៃ។
ព្រះរាជបុត្រ Mateen បានភ្ជាប់ពាក្យជាមួយកញ្ញា Anisha កាលពីខែតុលាឆ្នាំ២០២៣កន្លងទៅនេះ ដែលអ្នកនាង Anisha គឺជាមិត្តភក្តិកាលពីក្មេងៗរបស់ព្រះរាជបុត្រ និងជាចៅស្រីរបស់លោក Pehin Dato Isa ដែលជាទីប្រឹក្សាឆ្នើមរបស់ព្រះចៅស៊ុលតង់ផ្ទាល់។
យោងតាមសារព័ត៌មាន The Star គឺពិធីរៀបអភិសេកតាមសាសនាឥស្លាមនឹងធ្វើឡើងនាថ្ងៃទី៦ខែមករា ហើយបន្ទាប់មកគឺមានការដង្ហែទូទាំងរាជធានីទាំងមូល គឺ បង់ដាសេរីបេកាវ៉ាន់ នាថ្ងៃទី១៤ខែមករា។ ព្រះរាជបុត្រ Mateen ក៏បានបង្ហោះរូបភាពផ្លូវការជាមួយនឹងអនាគតព្រះជាយា ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២៤នេះផងដែរ៕
ប្រភព៖: townandcountrymag
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]