កម្សាន្ត៖ ក្រោយពីផ្ទុះដំណឹងពាក្យចចាមអារាមចំពោះទំនាក់ទំនងស្នេហារវាងតារាចម្រៀង​ Kpop ស្រី២នាក់ និង កីឡាករបាល់ទាត់ដ៏ល្បីល្បាញ២រូប បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ គេបានដឹងថា Lee Naeun ដែលជាតារាសម្ដែងស្រី និងកីឡាករជម្រើសជាតិ Lee Kangin គឺជាគូទី១ដែលគេចាប់បានថាណាត់ជួបគ្នា។ 

Lee Naeun និង Lee Kangin
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯ គូបន្ទាប់គឺ តារាស្រី Yang Yena អតីតសមាជិកក្រុម April ជាមួយនឹងកីឡាករបាល់ទាត់ Seol Young Woo ដែលពួកគេទាំងពីរត្រូវបានគេរកឃើញថាពិតជាទាក់ទងគ្នាមែន។ ដោយឡែក គ្រាន់តែដំណឹងនៃទំនាក់ទំនងពួកគេបែកធ្លាយចេញទៅក្រៅភ្លាម បែរជាគូស្នេហ៍ទាំង២ចែកផ្លូវគ្នាភ្លែតតែម្ដង។

Yang Yena និង Seol Young Woo

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបភាព ដែលពួកអ្នកកាសែតថតបាននោះ គឺជារូបភាពពួកគេតាំងពីខែវិច្ឆិកាឆ្នាំមុនម្ល៉េះបច្ចុប្បន្នពួកគេលែងមានទំនាក់ទំនងអ្វីទៀតហើយ។ រីឯ ខាងក្រុមហ៊ុនរបស់តារាស្រី Lee Naeun បានចេញមុខបដិសេធរឿងនេះ ហើយចំពោះ Yena វិញ ខាងក្រុមហ៊ុននាងនិយាយថា មិនអាចនិយាយរឿងជីវិតឯកជនរបស់នាងបានទេ៕

ប្រភព៖ allkpop

Lee Naeun
Lee Kangin
Yang Yena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]