ខេត្តតាកែវ៖ វិទ្យាល័យ សុខ អាន ថ្នល់បំបែក ស្ថិតនៅចំកណ្តាលខេត្តតាកែវ ដែលមានសិស្សានុសិស្សជាង ១២០០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦៦នាក់។ ស្របពេលជាមួយគ្នានេះ អគារសិក្សាមួយចំនួនមានសភាពចាស់ទ្រុឌទ្រោម ដែលបានផ្ដល់នូវផលវិបាក និងបញ្ហាប្រឈមសម្រាប់ការសិក្សា។
បង្អួច និងទ្វារបាក់បែក បានធ្វើឲ្យទឹកភ្លៀងសាចចូលថ្នាក់រៀន ដែលបង្អាក់ដល់ការសិក្សា និងការបង្រៀនក្នុងអំឡុងរដូវវស្សា ជាហេតុត្រូវបង្ខំចិត្តបិទថ្នាក់មុនម៉ោងកំណត់ ព្រមទាំងធ្វើឲ្យសម្ភារផ្សេងៗរងការខូចខាតផងដែរ។ មិនតែប៉ុណ្ណោះ តុ កៅអី និងក្ដារខៀន ក៏មានសភាពបែកបាក់ ដែលជាបញ្ហាបន្ថែម រារាំងដល់ការយកចិត្តទុកដាក់សិក្សារបស់សិស្សានុសិស្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏លំបាកនេះ ធនាគារ ABA បានចូលរូមចំណែក និងបរិច្ចាគទឹកប្រាក់ចំនួន 45,000,000 រៀល ដើម្បីលើកកម្ពស់បរិយាកាសសិក្សាដល់វិទ្យាល័យ សុខ អាន ថ្នល់បំបែក។ ការទំនុកបម្រុងនេះ ចូលរួមផ្លាស់ប្ដូររូបរាងសាលារៀន តាមរយៈការកែលម្អ និងជួសជុល។ អគារសិក្សាចំនួនពីរខ្នង ដែលធ្លាប់តែបាក់បែកដោយសារកត្តាអាយុកាលនៃសំណង់អាគារ ត្រូវបានជួសជុលកែលម្អថ្មីវិញទាំងស្រុង។
ការដំឡើងបង្អួច និងទ្វារថ្មី បានការពារសិស្សានុសិស្សពីបញ្ហាប្រឈមខាងលើ ព្រមទាំងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់ពួកគាត់។ ក្តារខៀន និងតុសិស្សថ្មីចំនួន 50 មិនត្រឹមតែធ្វើឲ្យទីធ្លា និងបរិយាកាសសិក្សាកាន់តែមានភាពរស់រវើកប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបណ្ដុះទឹកចិត្ត និងជំរុញឲ្យសិស្សានុសិស្សកាន់តែខិតខំរៀនសូត្របន្ថែមផងដែរ។
សមិទ្ធផលគួរឲ្យកត់សម្គាល់
នៅខែធ្នូ ឆ្នាំ2023 ពិធីសម្ពោធអគារសិក្សាថ្មីបានប្រារព្ធឡើងនៅវិទ្យាល័យ ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំខេត្ត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ ABA នាយកសាលា ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
មន្ទីរអប់រំខេត្តបានធ្វើការវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់ ABA ក្នុងការរួមចំណែកយ៉ាងសំខាន់ សម្រាប់គ្រឹះស្ថានអប់រំ។ វិភាគទានដ៏មានសារប្រយោជន៍នេះ មិនត្រឹមតែជួសជុលកែលម្អហេដ្ឋរចនាសម្ពន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ស្មារតីសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូផងដែរ។
កុមារី ឡុច ស្រីនិច ជាសិស្សវិទ្យាល័យ សុខ អាន ថ្នល់បំបែក បានសម្ដែងនូវសេចក្តីត្រេកអរ ចំពោះថ្នាក់រៀនដែលត្រូវបានជួសជុលឡើងវិញ ដោយបានដោះស្រាយនូវបញ្ហាប្រឈមនានា ដែលធ្លាប់ជួបប្រទះកន្លងមក។ ស្រីនិច បាននិយាយថា “ខ្ញុំរីករាយណាស់ ដែលនៅទីបំផុត ខ្ញុំបានសិក្សានៅក្នុងថ្នាក់រៀន ដែលមានសម្ភារ និងគ្រឿងបរិក្ខារគ្រប់គ្រាន់ដូចសាលាដទៃទៀត។ សូមអរគុណដល់ធនាគារ ABA ចំពោះទឹកចិត្តសប្បុរសនេះ”។
ការប្តេជ្ញាចិត្តចំពោះវឌ្ឍនភាពសហគមន៍
លោកស្រី លី វិទ្យា នាយិកាធនធានមនុស្សរបស់ធនាគារ ABA បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការគាំទ្រជាបន្តបន្ទាប់ ដល់សាលារៀននៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការផ្ដល់សេវាហិរញ្ញវត្ថុ ABA យល់ច្បាស់ពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការរួមចំណែកយ៉ាងសកម្ម ដល់ភាពរីកចម្រើនរបស់សហគមន៍។
លោកស្រីមានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសក្រៃលែង ដែលបានផ្ដួចផ្ដើមនូវកិច្ចការដ៏មានសារប្រយោជន៍មួយនេះ ចំពោះសហគមន៍ដែលយើងខ្ញុំកំពុងប្រតិបត្តិអាជីវកម្ម។ ធនាគារ ABA យល់យ៉ាងច្បាស់អំពីសារសំខាន់ នៃការវិនិយោគលើវិស័យអប់រំ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍរបស់ប្រទេសជាតិ"។
លោកស្រីបន្ដថា “គំនិតផ្តួចផ្តើមនេះមិនមែនជាកិច្ចខិតខំប្រឹងប្រែងដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកមួយនៃគម្រោងដែលមាននិរន្តរភាព និងយូរអង្វែង។ បន្ទាប់ពីការឧបត្ថម្ភគាំទ្រដ៏ជោគជ័យរបស់យើង ចំពោះគម្រោងកែលម្អសាលារៀននៅខេត្តស្វាយរៀង កាលពីដើមខែសីហា ឆ្នាំ 2023 រួចមក វិទ្យាល័យ សុខ អាន ថ្នល់បែក នេះ គឺជាវិទ្យាល័យមួយទៀត ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ABA។ ធនាគារយើងប្តេជ្ញាចិត្តខ្ពស់ ចំពោះកិច្ចការទទួលខុសត្រូវសង្គមប្រកបដោយនិរន្តរភាព ហើយគ្រោងនឹងជួយដល់សាលារៀនបន្ថែមទៀត សំដៅជួយអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាយើងជាបន្តបន្ទាប់”។
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គម ABA នៅតែប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការលើកកម្ពស់វឌ្ឍនភាពរបស់សហគមន៍មូលដ្ឋាន និងរួមចំណែកកសាងអនាគតដ៏ត្រចះត្រចង់របស់យុវជនកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]