កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏មានឥទ្ធិពល Jennie បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងវត្តមានរបស់នាងនៅក្នុងកម្មវិធីមួយរបស់ Lee Hyori ដែលជាតារាចម្រៀងស្រីជើងចាស់។ នៅក្នុងកម្មវិធីនោះ រូបនាងបាននិយាយអំពីមូលហេតុដែលធ្វើឲ្យខ្លួនសម្រេចចិត្តបើកផលិតកម្ម OA នេះឡើង។
ជាមួយគ្នានេះដែរ Jennie បានប្រាប់ថា នាងនៅតែបន្ដសកម្មភាពជាក្រុមជាមួយ YG ដែលជាកន្លែងចាប់ផ្ដើមអ្វីៗគ្រប់យ៉ាងរបស់នាង ចំណែកឯ ការបើកផលិតកម្មខ្លួនឯងនេះវិញ រូបនាងបានទម្លាយថា ខ្លួនចង់មានសេរីភាពក្នុងការ ប្រូម៉ូតខ្លួនឯង ពោលគឺដូចជាការចេញមុខក្នុងកម្មវិធីផ្សេងៗ ការសហការច្រៀងចម្រៀងជាមួយតារាផ្សេងៗជាដើម។
មិនតែប៉ុណ្ណោះ Jennie បានប្រាប់ទៀតថា ក្រុមការងារនៅក្នុងផលិតកម្ម ODDATELIER នេះ សុទ្ធតែជាមនុស្សដែលនាងទុកចិត្ត និង មនុស្សស្និទស្នាលនឹងនាងដូចជាគ្រួសារតែមួយ។ ចុងក្រោយ តារាស្រីរូបនេះ បានសុំឲ្យអ្នកគាំទ្រជួយគាំទ្ររូបនាងផង ដែលនាងទើបនឹងចេញប្រលោកក្នុងការដឹកនាំក្រុមហ៊ុនដំបូង៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]