កម្សាន្ត៖ តារាម៉ូដែល Hannah Quinlivan ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់តារាចម្រៀងប្រុស លោក Jay Chou បានបដិសេធ ពីការបង្ហោះអត្ថបទ ចោទប្រកាន់ស្វាមីរបស់ខ្លួន ថាមានពុតត្បុត និងផិតក្បត់។
ថ្មីៗនេះ យោងតាមប្រភព Sinchew បានរាយការណ៍ពី គណនីមួយដែលត្រូវបានគេជឿថា ជាគណនីរបស់ភរិយាលោក Jay Chou បានបង្ហោះអត្ថបទ ចោទប្រកាន់តារាចម្រៀងប្រុសរូបនេះ ថាមានទំនាក់ទំនងស្នេហា និងធ្វើបាបមិត្តរបស់ខ្លួន។ ក្នុងនោះដែរ អត្ថបទមួយនេះ បានលើកឡើងថា លោក Jay Chou គួរតែលុបមុខដែលលាក់ពុតរបស់ខ្លួនចេញ ខណៈពេលដែលសង្កត់ធ្ងន់ថា ភាពងងឹតមិនអាចគ្របដណ្តប់ផែនដីទាំងមូលបានទេ។ ប៉ុន្តែ ប៉ុន្មាននាទីបន្ទាប់ពីការបង្ហោះ អត្ថបទនេះ ក៏ត្រូវបានលុបចេញ។
យ៉ាងណាមិញ ស្របពេលដែលប្រឈមមុខនឹងការបញ្ចេញមតិពីសាធារណជន ភរិយា លោក Jay Chou ដែលជាតារាម៉ូដែលស្រី Hannah Quinlivan បានបដិសេធ ការលើកឡើងនេះ នៅរសៀល ថ្ងៃទី៤ ខែមករាកន្លងទៅ ដោយនាងបាននិយាយថា មានមនុស្សបានបង្កើត Weibo ក្លែងបន្លំធ្វើជានាង ដើម្បីបង្ហោះ ហើយនាងនឹងស្វែងរក ចាត់វិធានការផ្លូវច្បាប់។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ លោក Jay Chou ក៏បានបង្ហោះឡើងវិញ នូវអត្ថបទរបស់ Hannah Quinlivan ផងដែរ។ ហើយជាមួយគ្នានេះ តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះរូបថតគូស្វាមីភរិយា អំឡុងពេលធ្វើដំណើរកម្សាន្តទៅទីក្រុងឡុងដ៍ ដើម្បីបដិសេធពាក្យចចាមអារ៉ាមទាំងស្រុង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]