អាមេរិក៖ បន្ទាប់ពីប្រកាសមិនបន្តកុងត្រាថ្មីលើសកម្មភាពទោលជាមួយផលិតកម្ម YG Entertainment រួចមកគឺ Lisa ដែលជាសមាជិកម្នាក់របស់ BLACKPINK ហាក់ស្ងាត់បាត់ដំណឹង មិនសូវលេចមុខក្នុងកម្មវិធីនានាដូចមុន ប៉ុន្តែឥទ្ធិពលនិងភាពល្បីរន្ទឺរបស់នាងនៅតែមាន។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះស្រាប់តែមានពាក្យចចាមអារ៉ាមមួយបានចុះផ្សាយថា Lisa កំពុងតែឆ្លងកាត់ការធ្វើតេស្តចូលសម្ដែងក្នុងខ្សែស្រឡាយរឿងភាគបែបហ្ស៊មប៊ីមួយ ដែលមានឈ្មោះថា "The Walking Dead: Daryl Dixon" ។

Lisa
The Walking Dead

ខណៈនោះដែរ Vogue Thailand ក៏ដូចជា Elle Hong Kong បានចុះផ្សាយថា មានភាគរយខ្ពស់ដែល Lisa នឹងចូលរួមសម្ដែងក្នុងរឿងនេះ ព្រោះនាងបានធ្វើដំណើរទៅមក សេអ៊ូល - ប៉ារីស ជាញឹកញាប់។

Lisa

ហើយកាលពីខែធ្នូឆ្នាំ២០២៣កន្លងទៅនេះ Lisa ក៏ត្រូវបានគេប្រទះឃើញថាបានទៅមើលការប្រកួតបាល់ទាត់ក្របខណ្ឌ Champion League រវាង Paris Saint-Germain និង Newcastle United ផងដែរ ជាមួយនឹងតួសម្ដែងក្នុងខ្សែស្រឡាយ The Walking Dead នេះមានឈ្មោះថា Norman Reedus ទៀតផង៕  

Lisa និង Norman Reedus
Lisa 
Lisa 
Lisa 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]