អាមេរិក៖ កាលពីថ្ងៃពុធទី៣ខែមករាកន្លងទៅនេះ Rihanna ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះរបស់អាមេរិក ត្រូវបានគេប្រទះឃើញថាបានទៅដើរលេងកម្សាន្តជាមួយគូស្នេហ៍គឺលោក A$AP Rocky នៅឯតំបន់ Aspen។

Rihanna និង A$AP Rocky
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបថតទាំងអស់នេះថតបាននៅពេលដែលនាងបានឡើងយន្តហោះផ្ទាល់ខ្លួន ដោយមានគូស្នេហ៍និងកូនប្រុសទាំងពីរនាក់ មានឈ្មោះថា Riot និង RZA ផងដែរ។

Rihanna និង A$AP Rocky

គេសង្កេតឃើញថាអ្នកម៉ាក់កូនពីររូបនេះបានតុបតែងខ្លួនជាឈុតអាវនិងខោកីឡាពណ៌រាងប្រផេះ និងពាក់ពីលើដោយអាវរងាវែងធ្វើពីរោមសត្វរបស់ប្រេន Giorgio Armani ដ៏ល្បីល្បាញ មានតម្លៃជិតមួយម៉ឺនដុល្លារឯណោះ។ នាងក៏បានពាក់ស្បែកជើងបែបរោមសត្វរបស់ Moon Boots តម្លៃជិត៤០០ដុល្លារផងដែរ៕  

រូបភាពថ្មីរបស់ Rihanna និង A$AP Rocky
រូបភាពថ្មីរបស់ Rihanna និង A$AP Rocky
រូបភាពថ្មីរបស់ Rihanna និង A$AP Rocky
រូបភាពថ្មីរបស់ Rihanna និង A$AP Rocky

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]