កូរ៉េខាងត្បូង៖ អ្នកគាំទ្រនាំគ្នារំភើបពេលឃើញរូបថតបែកធ្លាយរបស់ Jimin និង Jungkook ដែលជាសមាជិករបស់ក្រុមចម្រៀងបុរសដ៏ល្បីឈ្មោះរបស់ KPOP គឺ BTS ដែលមើលទៅពួកគេពិតជាមានភាពរីករាយ។

 Jungkook និង Jimin 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១២ខែធ្នូកន្លងទៅនេះ Jungkook និង Jimin បានចូលហាត់ទាហានជាផ្លូវការ ដែលកន្លែងពួកគេត្រូវទៅហាត់និងស្នាក់នៅនោះគឺតំបន់ Yeoncheon ខេត្ត Gyeonggi។

 Jimin និង Jungkook

អ្នកទាំងពីរបានថតរូបជាមួយទាហានដទៃទៀតបន្ទាប់ពីបញ្ចប់ការបិទវគ្គ CBR ជាផ្នែកមួយនៃការហាត់ទាហាន ពាក់ព័ន្ធនឹងការត្រៀមខ្លួនទប់ទល់នឹងសារធាតុពុលឬផ្សែងនានា។

នៅក្នុងរូបថតនេះ យើងឃើញថាទាំង Jimin និង Jungkook សុទ្ធតែបង្ហាញទឹកមុខរីករាយ ដែលធ្វើឲ្យមើលទៅពួកគេពិតជាអាចសម្របខ្លួនបាននឹងការរស់នៅបែបទាហានទៅហើយ៕  

រូបភាពថ្មីរបស់  Jimin និង Jungkook
រូបភាពថ្មីរបស់ Jimin និង Jungkook
រូបភាពថ្មីរបស់ Jimin និង Jungkook

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]