បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez និងគូស្នេហ៍ លោក Benny Blanco បានមាន​វត្តមាន​ ពេលទៅមើលការ​ប្រកួត​រវាង​ក្រុម​បាល់បោះ Los Angeles Lakers និង Miami Heat ដែលការបង្ហាញខ្លួនលើកនេះ ​អ្នក​ទាំង​ពីរ បាន​បន្ត​បញ្ចេញ​កាយវិការ​ស្និទ្ធស្នាល​ជាមួយគ្នា​ទៅ​វិញ​ទៅ​មក ដោយមិនស្ទាក់ស្ទើរ ​ក្នុង​ការ​សម្លឹង​មើល​ទស្សនិកជន។

Selena
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស តារាចម្រៀងស្រី Selena តែងតែកៀកដៃ មិត្តប្រុសថ្មីរបស់ខ្លួន និងបានដាក់ក្បាលលើស្មាទៀតផង។ នៅក្នុងរូបថតមួយទៀត លោក Benny Blanco ត្រូវបានគេឃើញថើបដៃរបស់ Selena ខណៈពេលដែលនាង កំពុងផ្តោតលើការប្រកួត។

Selena និងគូស្នេហ៍

គួររំឮកផងដែរថា ចាប់​តាំង​ពី​បង្ហាញ​រឿង​ស្នេហា​ជា​សាធារណៈ ​កាល​ពី​ខែ​ធ្នូ​មក គូស្នេហ៍​ថ្មី​ថ្មោង​មួយគូនេះ ហាក់​មិន​អាច​បែក​គ្នា​បានទេ ខណៈដែលអ្នក​ទាំង​ពីរ​តែង​តែ​ទាក់ទង​គ្នា ​និង​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្តាញ​សង្គម ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍
Selena និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]