ថៃ៖ ក្រឡេកឃើញថា កាន់តែផ្អែមល្ហែមឡើងៗហើយ សម្រាប់គូស្វាមីភរិយា តារាសម្ដែងស្រី Sririta និងស្វាមី លោក Korn Narongdej ខណៈដែលអ្នកទាំងពីរ បានបង្ហាញពីពេលវេលាផ្អែមល្ហែម ក្នុងខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ។
ក្នុងនោះដែរ តារាស្រី Sririta ព្រមទាំងស្វាមី បានបង្ហោះភាពផ្អែមល្ហែម ឱ្យអ្នកគាំទ្រ បានឃើញ នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពល្អូកល្អឺនពោរពេញដោយរ៉ូមែនទិក នៅពេលដែល លោក Korn បាននាំយកបាច់ផ្កាដ៏ធំមួយ ដែលមានចំនួនផ្កា ដល់ទៅ៤០០០ទង ជូនដល់ភរិយា។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Sririta ក៏បានបង្ហាញពីក្ដីរំភើប ក៏ដូចជា ពេលវេលាក្នុងរយៈពេល ៤ឆ្នាំហើយរបស់ពួកគេ ដែលបានរួមរស់ជាប្ដីប្រពន្ធ ដោយបានឆ្លងកាត់រឿងជាច្រើនរួមគ្នា និងបានមើលថែគ្នាទៅវិញទៅមក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]