រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមករា កន្លងទៅនេះ ព្រះនាង ជេនណា នរោត្តមទ្រង់បានផ្តល់ជាកិត្តិយសយាងទស្សនកិច្ចរោងចក្រ ផលិតស្ករគ្រាប់ និងអាហារសម្រន់របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) Aprati Foods (Cambodia) Ltd. ដោយផ្តោតសំខាន់លើស្តង់ដា និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនលើគុណភាពចំណីអាហារ។

ជាមួយគ្នានេះដែរ ទស្សនកិច្ចនេះរួមមានការធ្វើបទបង្ហាញអំពីក្រុមហ៊ុន ការយាងទស្សនាឃ្លាំងផ្ទុកទំនិញ សង្វាក់ផលិតកម្ម និងមន្ទីរពិសោធន៍របស់រោងចក្រ ដែលបង្ហាញពីគុណភាពនៃការផលិតស្ករគ្រាប់ និងអាហារសម្រន់សម្រាប់ការទទួលទាន ក៏ដូចជាការនាំចេញទៅកាន់ក្រៅប្រទេស។

ទន្ទឹមនឹងនោះ ក្នុងដំណើរទស្សនកិច្ចរោងចក្រ ផលិតស្ករគ្រាប់ និងអាហារសម្រន់របស់ក្រុមហ៊ុន អេប្រាធី ហ៊្វូដ (ខេមបូឌា) Aprati Foods (Cambodia) Ltd.ចរបស់ព្រះនាង ក៏មានវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។

អេប្រាធី ហ៊្វូដ (ខេមបូឌា) ជារោងចក្រផលិតស្ករគ្រាប់ និងអាហារសម្រន់នៅកម្ពុជា ដែលមានក្រុមហ៊ុនដើម មានឈ្មោះបោះសំឡេងជាង១០០ឆ្នាំ នៅសហរដ្ឋអាមេរិក។ អេប្រាធី ហ៊្វូដ (ខេមបូឌា) ទទួលបាន ស្តង់ដាគុណភាពចំណីអាហារពិភពលោកដូចជា BRCGS, GMP និង HACCP និងមានការប្តេជ្ញាលើសុវត្ថិភាព គុណភាព និងរសជាតិជាចម្បង អោយការពារអាហារពីហានិភ័យនានា ដូចជាសារធាតុដែលអាចបណ្តាលអោយពុល អាឡែស៊ី និងការឆ្លងមេរោគនានាចូលទៅក្នុងអាហារ។

ព្រះនាង ជេនណា បានមានបន្ទូលផ្តោតលើតួនាទីយ៉ាងសំខាន់នៃអាហារក្នុងជីវិតរបស់យើង ដោយបញ្ជាក់ពីសារៈសំខាន់របស់វាសម្រាប់ទាំងអាហារូបត្ថម្ភ និងការបន្ថែមរសជាតិនៃជីវិត។
«អាហារមានសារៈសំខាន់យ៉ាងខ្លាំងក្នុងជីវិតរបស់យើង។ វាមិនត្រឹមតែជារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីដែលបង្កើនរសសម្រាប់ជីវិតផងដែរ តាមរយៈការបង្កើនបរិយាកាសសប្បាយរីករាយនិងការជួបជុំជាមួយមិត្តភក្តិក៏ដូចជាក្រុមគ្រួសារ នៅពេលទទួលទាន។ ដូច្នេះវាជាការចាំបាច់ដែលបុគ្គលម្នាក់ៗ ត្រូវពិនិត្យអោយបានច្បាស់ថា អាហារដែលពួកគេទទួលទទួលមាន មានសុវត្ថិភាពនិងគុណភាព។ រាល់អាជីវកម្មលើម្អូបអាហារដែលការកំណត់យកសុវត្ថិភាពរបស់បុគ្គលិក អ្នកទទួលទាន និងសង្គមជាតិ ជាអាទិភាពចម្បងបង្ហាញពីការប្តេជ្ញាចិត្ត និងក្រមសីលធម៌ នៃការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ »

លោក Benjamin Pedro នាយកនៃការបង្កើតតម្រូវការនៅ Aprati Foods បានមានប្រសាសន៍ថា៖
« នៅ Aprati Foods យើងបង្កើតភាពរីករាយក្នុងគ្រប់ផ្នែកនៃការងាររបស់យើង តាំងពីការផលិតរហូតដល់ការបរិភោគ។ ការប្តេជ្ញាចិត្តចម្បងបំផុតរបស់យើងចំពោះការទទួលខុសត្រូវលើសុវត្ថិភាពបុគ្គលិក ទីកន្លែងធ្វើការ និងអ្នកបរិភោគ បានធ្វើឱ្យយើងទទួលបានវិញ្ញាបនប័ត្រស្តង់ដាសុវត្ថិភាពពិភពលោក ដែលអនុញ្ញាតឱ្យយើងអាចដាក់លក់ផលិតផលរបស់យើងបាន ទាំងក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ផលិតផលរបស់យើងដែលកំពុងជោគជ័យ រួមមាន Frutati, Mocati, និង Aprati។ »

អេប្រាធី ហ៊្វូដ ផ្តោតសំខាន់លើសុវត្ថិភាពចំណីអាហារ ការប្តេជ្ញាចិត្តចំពោះសង្គម និងការរួមចំណែកអាជីវកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិ។
វិញ្ញាបនប័ត្របញ្ជាក់ BRCGS កម្រិត AA បង្ហាញពីការយកចិត្តទុកដាក់របស់ អេប្រាធី ហ៊្វូដ ក្នុងការផ្តល់នូវផលិតផលដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ រួមទាំងម៉ាកសញ្ញាល្បីៗដូចជា Frutati និង Mocati ផងដែរ។ អេប្រាធី ហ៊្វូដ ធ្វើការយ៉ាងសកម្មបំផុត ដើម្បីបញ្ជៀសហានិភ័យលើសុវត្ថិភាពម្ហូបអាហារ កាត់បន្ថយភាពខ្ជះខ្ជាយ និងធានាលើការពេញចិត្តរបស់អតិថិជន រួមចំណែកដល់គំរូអាជីវកម្មប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនបានសហការយ៉ាងសកម្មជាមួយនឹងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការលើកស្ទួយគុណភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកទទួលទាន ក៏ដូចជាការផលិតនិងនាំចេញ ផលិតផលក្នុងស្រុក ទៅទីផ្សារអន្តរជាតិផងដែរ។

ក្រុមហ៊ុន អេប្រាធី ហ៊្វូដ Aprati Foods (Cambodia) Ltd មានក្រុមហ៊ុនដើមឈ្មោះ American Licorice Co. គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ និងមានឈ្មោះបោះសំឡេងជាង១០០ឆ្នាំមកហើយនៅសហរដ្ឋអាមេរិក។ អេប្រាធី ហ៊្វូដ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ក្នុង ២០១៣។ ក្រុមហ៊ុននេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងចាប់ផ្តើមដំណើរការរោងចក្រនៅឆ្នាំ ២០១៦។

អេប្រាធី ហ៊្វូដ គឺជារោងចក្រផលិតស្ករគ្រាប់ និងអាហារសម្រន់ដំបូងគេរបស់កម្ពុជា ដែលប្រកាន់យកស្តង់ដាគុណភាពរបស់សហរដ្ឋអាមេរិក។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ អេប្រាធី បានបង្កើតផលិតផលដំបូងរបស់ខ្លួន Mocati ក្នុងឆ្នាំ ២០១៧ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]