ថៃ៖ អាចនិយាយបានថា គឺជាពេលវេលា ដែលធ្វើឲ្យមហាជនជាច្រើនកាន់តែរំភើប ដែលកាលពីថ្មីៗនេះ តារាសម្ដែងស្រី Pin Kejmanee បានចេញមកបង្ហាញពីឱកាសនៃការប្រារព្ធខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់ខ្លួន ជាមួយនឹងគ្រួសារ ។

Pin Kejmanee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានបង្ហាញឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គម Instagram ដែលបានបង្ហាញពីសកម្មភាពកូនៗទាំងបីរបស់នាង រួមទាំង អតីតស្វាមី លោក J Jetrin ដែលបានមកចូលរួមក្នុងពិធីជប់លៀងតូចមួយនេះ និងមើលទៅពិតជាមានភាពកក់ក្តៅយ៉ាងខ្លាំង ដោយរួមទាំងមានការថតរូបជាមួយនឹង Pin ធ្វើឲ្យអ្នកគាំទ្រសរសើរថា ទោះបីជា ពួកគេបានចែកផ្លូវគ្នាក៏ដោយ តែក៏នៅតែរក្សានូវមិត្តភាពល្អដដែល។

Pin Kejmanee និង អតីតស្វាមី លោក J Jetrin

លើសពីនេះ ថែមទាំងមានមិត្តភ័ក្តិ និងអ្នកគាំទ្រ ជាច្រើនបានចូលទៅខមិន ជូនពរ ដល់ Pin Kejmanee ក្នុងថ្ងៃកំណើតរបស់នាង រួមទាំងមិនភ្លេចសរសើរពីភាពល្បីល្បាញ និងរូបសម្រស់ស្រស់ស្អាត ស្របពេលដែលនាងឈានចូលវ័យ ៥០ឆ្នាំទៅហើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pin Kejmanee
Pin Kejmanee
Pin Kejmanee និង អតីតស្វាមី លោក J Jetrin
Pin Kejmanee 
Pin Kejmanee និង កូនប្រុស
Pin Kejmanee និង កូនប្រុស
 J Jetrin
Pin Kejmanee និង អតីតស្វាមី លោក J Jetrin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]