យល់ដឹង៖ ជាការពិតណាស់ បច្ចុប្បន្ននេះ ខ្សែភាពយន្ដបែបមនុស្សសញ្ចេតនារវាងមនុស្សប្រុសនិងមនុស្សប្រុស ដែលគេហៅថា BL កំពុងតែរីកចម្រើនយ៉ាងខ្លាំង ដោយទទួលបានការពេញចិត្តពីសំណាក់អ្នកទស្សនាយ៉ាងលើសលុប។

ពិសេស គេបានឲ្យដឹងថា អ្នកទស្សនាដែលនិយមចូលចិត្តរឿងភាគបែប បុរសស្រឡាញ់ភេទដូចគ្នានេះ ភាគច្រើនជាមនុស្សស្រី ហើយចំណែកឯមួយភាគធំទៀត គឺជាមនុស្សស្រឡាញ់ភេទដូចគ្នានេះឯង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រប្រភេទរឿងរ៉ូមែនតិចបែបនេះ មានការដាក់ចិត្តស្រឡាញ់តួអង្គ គាំទ្រខ្លាំងជាជាងតួអង្គដែលសម្ដែងស្រឡាញ់ភេទផ្ទុយទៅទៀត។

ក្រឡេកមកមើល មនុស្សប្រុស ដែលពួកគេហាក់មិនចូលចិត្តទស្សនារឿងភាគ កុំឲ្យតែឡើយតែរឿងភាគបែបភេទដូចគ្នា សូម្បីតែរឿងភាគបែបធម្មតាក៏មិនសូវមានមនុស្សប្រុសណាតាមដានយកជាការកម្សាន្តដែរ ដែលនេះជះជាការចម្ងល់យ៉ាងខ្លាំង ទៅដល់បុរសៗថា ហេតុអ្វីបានជាមនុស្សស្រីចូលចិត្តតាមដានរឿងភាគ BL ខ្លាំងម្ល៉េះ បើទោះបីជាពួកគេមិនមែនជាមនុស្សស្រឡាញ់ភេទដូចគ្នាក៏ដោយ ខាងក្រោមនេះ ជាចម្លើយ។

មូលហេតុដែលមនុស្សស្រីភាគច្រើនចូលចិត្តមើលរឿង BL៖
1. មនុស្សស្រីចូលចិត្តមើលស្នេហាដែលមានភាពស្មើគ្នា ខណៈភេទដូចគ្នា
2. រឿង BL បានឆ្លុះបញ្ចាំងឲ្យឃើញថា មនុស្សប្រុសក៏មានចំណុចទន់ភ្លន់ដែរ

3. តាមរយៈការមើលរឿងភាគ BL បានធ្វើឲ្យមនុស្សដឹងពីរឿងរ៉ាវជីវិតឯកជនរបស់មនុស្សប្រុសដែលពួកគេមិនដែលដឹងពីមុនមក
4. សាច់រឿង មនោសញ្ចេតនា ជម្លោះក្នុងរឿង មានភាពទាក់ទាញ មិនសាំញាំដូចរឿងធម្មតា

5. រឿង BL បានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមមួយដែលមនុស្សគ្រប់គ្នាទទួលយកសង្គម LGBTQ+ ការស្រឡាញ់ភេទដូចគ្នាគឺជារឿងធម្មតា ដែលសង្គមបច្ចុប្បន្នពិសេសគឺតំបន់អាស៊ី នៅមិនទាន់អាចធ្វើបាន។

6. ក្រៅពីសាច់រឿង មនុស្សស្រី ចូលចិត្តមើលតួអង្គប្រុស ស្អាតៗ ពិសេស មានអត្តចរិតខ្ជូតគួរឲ្យស្រឡាញ់
7. មនុស្សស្រីចង់ឃើញអំពីសកម្មភាពស៊ីជម្រៅ ដូចជា ឈុតឆាក ថើប អោបជាដើម។

8. មនុស្សស្រីមានការបើកចិត្តទូរលាយ មើលសង្គមក្នុងផ្លូវវិជ្ជមាន ទើបពួកគេមានការគាំទ្ររឿងប្រភេទ BL ជាងរឿងភាគធម្មតា៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]