ជប៉ុន៖ ការខាតបង់ពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសជប៉ុនអាចឈានដល់ ៦.៤ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការប៉ាន់ប្រមាណពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Karen Clark & Co (KCC) ។
យោងតាម KCC បានឱ្យដឹងថា ការខាតបង់ពីអចលនទ្រព្យលំនៅដ្ឋានមានចំនួនច្រើនជាង ២ ភាគ ៣ នៃចំនួនសរុប ដោយសារ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានរងនូវការខូចខាត ព្រមទាំងការបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ និងឧស្សាហកម្មភាគច្រើននៅក្នុងទីក្រុង ជាមួយនឹងការបាត់បង់ចំណូលសេដ្ឋកិច្ច ក៏ដូចជា តាមរយៈការជួយតាមរូបភាពផ្សេងៗ សង្គ្រោះពលរដ្ឋ ដែលរងគ្រោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរឲ្យដឹងថា គ្រោះរញ្ជួយដីបានវាយប្រហារឧបទ្វីប ណូតុ ភាគខាងលិចប្រទេសជប៉ុននៅរសៀលថ្ងៃបុណ្យចូលឆ្នាំសកល ដោយធ្វើឱ្យផ្ទះដួលរំលំ បង្កជារលកយក្សស៊ូណាមិ និងកាត់ផ្តាច់សហគមន៍ដាច់ស្រយាលថែមទៀតផង៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]