បរទេស៖ គឺជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី តារាសម្ដែងវ័យក្មេង Pim Pimprapa បានចេញមុខបង្ហោះសារ និងបានដាស់តឿន តាមរយៈ Instagram ផ្ទាល់ខ្លួន ក្រោយពីរូបនាង បានជួបរឿងមិននឹកស្មានដល់ អំឡុងពេលធ្វើដំណើរទៅប្រទេសរុស្សី ជាមួយនឹងប្អូនស្រី Ploypailin ដែលជា YouTuber ទេសចរណ៍។
ក្នុងនោះដែរ តារាសម្ដែងស្រី Pim Pimprapa បានចេញមកបង្ហោះឃ្លីប ពីហេតុការណ៍ដែលបានកើតឡើង បន្ទាប់ពី នាងត្រូវបានចោរលួចរបស់របរ ពីវ៉ាលីរបស់ខ្លួន នៅព្រលានយន្តហោះម៉ូស្គូ។ ពេលដែលនាងឆែកមើលរបស់ហើយដឹងថាបាត់នោះ បានធ្វើឱ្យតារាស្រីរូបនេះ យំនៅកណ្តាលអាកាសយានដ្ឋានតែម្ដង ដោយសារតែរបស់ដែលបាត់នោះ មានតម្លៃសរុបជាង ២០០,០០០ បាត(ប្រមាណជាង ៥ពាន់ដុល្លារ) ។
មិនត្រឹមតែប៉ុណ្ណោះ គេបានរកឃើញថា របស់ទាំងនោះ គឺជាកាបូបម៉ាកយីហោប្រណីតមួយ ដែលមិត្តប្រុសបានឲ្យទៅនាងជាកាដូ ព្រមទាំងមាន វ៉ែនតា គ្រឿងអលង្ការ និងរបស់ជាច្រើនទៀតផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]