កូរ៉េខាងត្បូង៖ នាមុននេះបន្តិច តារាសម្ដែងប្រុសរបស់កូរ៉េខាងត្បូងគឺលោក Kang Kyung Joon ត្រូវ allkpop ចុះផ្សាយថា លោកបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមានទំនាក់ទំនងស្នេហា ជាមួយនឹងនារីម្នាក់ដែលរៀបការរួចមកហើយ។

លោក Kang Kyung Joon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះបានកើតឡើង បន្ទាប់ពី Sports Chosun បានទម្លាយសារតាម Telegram របស់លោក Kyung Joon និងនារីអនាមិកម្នាក់នោះ ដោយ មានការប្រើប្រាស់ពាក្យដូចគូស្នេហ៍ដូចជា " ខ្ញុំនឹកអ្នក" " ខ្ញុំចង់ឱបអ្នក" និង "ខ្ញុំស្រលាញ់អ្នក" ជាដើម។

លោក Kang Kyung Joon

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា លោកក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមានទំនាក់ទំនងលួចលាក់ផងដែរ តែត្រូវភ្នាក់ងាររបស់លោកច្រានចោល។

ក្រៅពីពាក្យអស់ទាំងនោះ គេឃើញថា លោកបានប្រើប្រាស់ពាក្យថា "ខ្ញុំចង់នៅជាមួយអ្នកដោយមិនចាំបាច់ផឹកស្រា" និង "ខ្ញុំកំពុងគិតដល់អ្នក"

លោក Kang Kyung Joon

គួរបញ្ជាក់ផងដែរថា លោក Kang Kyung Joon បានរៀបការជាមួយតារាសម្ដែងស្រី Jang Shin Young នៅឆ្នាំ២០១៨ ដោយមានកូនប្រុសម្នាក់៕

លោក Kang Kyung Joon និងភរិយា

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]