បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបានបង្ហាញខ្លួន ដើរលើកម្រាលព្រំក្រហម Golden Globes ឆ្នាំ 2024 ដោយស្លៀករ៉ូបដ៏ទាក់ទាញបំផុត។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួន ដោយបានតុបតែង ស្លៀករ៉ូបពណ៌ក្រហម ផ្គូផ្គងដោយការរចនាមានខ្សែក្រវាត់ពណ៌ខ្មៅនិងការតុបតែងលម្អផ្កាពណ៌ខ្មៅនៅខាងមុខ រួមទាំងពាក់ស្បែកជើងកែងពណ៌ក្រហម ដែលត្រូវគ្នាជាមួយនឹងឈុតទៀតផង។
ម៉្យាងវិញទៀត ចំពោះគ្រឿងអលង្ការវិញ តារាស្រីរូបនេះ ក៏បានបញ្ចេញភាពអស្ចារ្យ ដោយបានបំពាក់នូវខ្សែដៃជាច្រើនមុខ និងក្រវិលពេជ្រ ដែលត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវ ពោរពេញដោយភាពលេចធ្លោយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]