ភ្នំពេញ៖ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់បក្ខពួកសរុបចំនួន៥នាក់ ដែលព្រួតគ្នាវាយសិស្សស្រីម្នាក់នៅខណ្ឌកំបូល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
នេះបើយោងតាមការបញ្ជាក់ពីលោក វ៉ិត មឃ: អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រចាំសាលដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមនីតិវិធីក្រោយការចោទប្រកាន់ពីតំណាងអយ្យការ នោះសំណុំរឿងនេះ នឹងត្រូវគេបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ហើយជោគវាសនារបស់ជនត្រូវចោទ រួមជាមួយបក្ខពួកសរុប៥នាក់ទៀតថា តើត្រូវឃុំខ្លួន ឬមិនឃុំខ្លួនដាក់ពន្ធនាគារ ជាឆន្ទានុសិទ្ធរបស់ចៅក្រមដែលទទួលបន្ទុកក្នុងសំណុំរឿងខាងលើនេះ៕
ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]