ចិន៖ ថ្មីៗនេះ តាមរយៈប្រភព Sohu បានរាយការណ៍ថា តារាសម្ដែងស្រី Liu Shishi បានផ្តល់បទសម្ភាសន៍អំពីរបៀបរស់នៅ និងទស្សនៈរបស់ខ្លួន លើការរក្សាព័ត៌មានឯកជន ដែលនេះ​ ត្រូវគេចាត់​ទុក​ថា​ ជា​ការ​ឆ្លើយ​តប​របស់​នាង ចំពោះ​ព័ត៌មានចចាមអារ៉ាមនៃការ​លែង​លះ​គ្នា​ កាល​ពី​ពេល​ថ្មីៗ​កន្លងមកនេះ។

Liu Shishi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានបង្ហើបថា បើទោះបីជានាងថតច្រើនឆ្នាំហើយក៏ដោយ ក៏នាងនៅតែមានអារម្មណ៍មិនស្រួល និងមិនអាចស៊ាំ ទៅនឹងការមើលឬការតាមដាន ទៅលើនាង និងសាច់ញាតិរបស់នាងក្នុងជីវិតពិត។

តារាស្រី Liu Shishi បាននិយាយថា៖

Liu Shishi

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានលើកឡើងទៀតថា គំនិតរបស់នាង គឺការងារនិងជីវិត គឺដាច់ដោយឡែកពីគ្នា។ ហើយបើតាមប្រភពព័ត៌មាន ចម្លើយរបស់តារាស្រីរូបនេះ គឺហាក់បានពន្យល់ពីមូលហេតុដែលនាង និងស្វាមី តែងតែមានចិត្តត្រជាក់ចំពោះគ្នាទៅវិញទៅមក។

Liu Shishi និងស្វាមី

តែទោះបីជា ពួកគេមិនបានឆ្លើយតប នឹងពាក្យចចាមអារ៉ាមមិនពិតក៏ដោយ ប៉ុន្តែ Liu Shishi និងស្វាមី ក៏បានបង្ហាញពីសកម្មភាពដើម្បីបញ្ជាក់ថា ស្នេហារបស់ពួកគេនៅតែរឹងមាំ ជាពិសេស នៅពេលដែលនាងថតកុន ស្វាមីនាង តែងតែនាំកូនទៅលេង និងលើកទឹកចិត្តដល់ប្រពន្ធ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Shishi 
Liu Shishi 
Liu Shishi 
Liu Shishi 
Liu Shishi 
Liu Shishi 
Liu Shishi
Liu Shishi និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]