អាមេរិក៖ Hailey Bieber ដែលត្រូវបានគេស្គាល់ថាជាភរិយា Justin Bieber តារាចម្រៀងដ៏ល្បីឈ្មោះ បានប្រើប្រាស់ជីវិតដ៏ស៊ីវិល័យ និងផ្អែមល្ហែមជាមួយស្វាមីរបស់នាង ទោះរៀបការបានច្រើនឆ្នាំហើយក្ដី។

ជាក់ស្ដែង កាលពីពេលថ្មីៗទៅនេះ ស្វាមីបាននាំនាងទៅកម្សាន្តយ៉ាងរ៉ូមេនទិក ជាមួយគ្នានៅសមុទ្រនៅជិតតំបន់ Barbados ជាមួយនឹងតារាម៉ូដែល Kendall Jenner និង Bad Bunny ដែលមើលទៅមានភាពសប្បាយរីករាយខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាពប៉ុន្មានសន្លឹកដែលនាងបានបង្ហោះ គេឃើញនាងបានស្លៀកឈុតប៊ីគីនីពណ៌បៃតងចាស់ រំលេចជាយពណ៌លឿង ដែលមានតម្លៃ៨០ដុល្លារ របស់ប្រេន Miaou ។

ប៉ុន្តែប៊ីគីនីមិនមែនជាអ្វីតែម្យ៉ាងដែលគេចាប់អារម្មណ៍ទេ ព្រោះខ្សែទាក់លើរាងកាយពណ៌មាសដែលនាងរុំលើខ្លួនក៏ទទួលបានការចាប់អារម្មណ៍ដែរ ព្រោះវាមានតម្លៃដល់ទៅ ១៦០០០ដុល្លារឯណោះ៕  

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]