កម្សាន្ត៖ កាលពីថ្មីៗនេះ ខាងផលិតកម្ម SM Entertainment បានប្រកាសប្រាប់ឲ្យដឹងថា ក្រុម EXO នៅតែបន្ដសកម្មភាពជាក្រុមធម្មតា ដែលមានសមាជិក៨នាក់នៅបន្ដកុងត្រា។ ដោយយោងតាមប្រភពបានឲ្យដឹងថា Baekhyun បានបើកផលិតកម្មខ្លួនឯង ហើយគេក៏បានហៅ Chen និង Xiumin ឲ្យចូលរួមជាមួយដែរ។
ជាមួយគ្នានោះដែរ Lay ដែលជាសមាជិក EXO មួយរូប ក៏បានចាកចេញពីក្រុមកាលពីឆ្នាំ២០២២កន្លងទៅ ដោយឃើញនៅក្នុងវេបសាយ ត្រូវបានគេដករូបចេញពីសមាជិកក្រុម។ រីឯ D.O. វិញ លោកទើបតែបន្ដកុងត្រាជាមួយ SM ដែលលោកនៅតែសមាជិកក្រុមដ៏ដែល។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមមួយនេះ នៅសល់សមាជិកក្រុមត្រឹម៨នាក់ប៉ុន្មាន ដែលកាលពីដំបូងឡើយក្រុមនេះ មានសមាជិកក្រុមសរុបដល់ទៅ១២នាក់ ដែលក្រោយមកពួកគេនៅតែតាំងជំហរឹងមាំទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយសល់សមាជិកប៉ុន្មាននាក់ក៏ពួកគេនៅតែបន្ដជាក្រុមដ៏ដែល៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]