អាមេរិក៖ ហេតុការណ៍ដ៏ចលាចល មួយបានបង្កការងឿងឆ្ងល់ក៏ដូចជាភ្ញាក់ផ្អើលដល់ប្រជាជនអាមេរិក បន្ទាប់ពីវីដេអូថតនៅផ្សារទំនើបមួយនៅទីក្រុង Miami រដ្ឋហ្ល្វរីដា បានបង្ហោះនិងចែកចាយពេញអ៊ីនធើណេត។
នៅក្នុងវីដេអូនោះ បង្ហាញពីឡានប៉ូលិសជាច្រើនគ្រឿងចូលមកចតនៅផ្សារទំនើបមួយឈ្មោះថា Miami Bayside Marketplace ហើយបានចូលទៅបង្ក្រាបក្មេងទំនើងកំពុងបង្កហិង្សាលើគ្នាជាច្រើននាក់ដែលមានសរុបទាំងអស់ខ្ទង់៥០នាក់ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ក្នុងវីដេអូនោះគឺដូចជាមាន ស្រមោលស្ទុងៗមួយដើរចេញពីផ្សែងអ័ព្ទអំឡុងពេលប៉ូលិសកំពុងបង្ក្រាបក្រុមក្មេងទំនើង ដែលក្រោយមកក៏បង្កការសង្ស័យ ហើយអ្នកខ្លះក៏បញ្ចេញមតិថាមើលទៅដូចជាមនុស្សភពក្រៅ (Alien) មានកម្ពស់ដប់ហ្វូត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ុន្តែ ប៉ូលិសបានចេញមកបកស្រាយថា ស្រមោលនៅក្នុងវីដេអូនោះ គ្រាន់តែជាស្រមោលមនុស្សកំពុងដើរប៉ុណ្ណោះ ហើយគ្មានមនុស្សភពក្រៅនៅទីនោះនោញឡើយ៕





ប្រភព៖: dailymail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]