អាមេរិក៖ អ្នកលេងអ៊ីនធើណេតនាំគ្នាវិភាគវែកញែកហូរហែ និងជឿថា Selena Gomez ដែលជាតារាចម្រៀងផបដ៏ល្បី បាននិយាយដើម គូស្នេហ៍របស់ Kylie Jenner គឺ Timothée Chalamet ប្រាប់ Taylor Swift ។
កាលពីថ្ងៃទី៨ខែមករាកន្លងទៅនេះ(យប់ថ្ងៃទី៧នៅអាមេរិក) នៅអាមេរិកមានរៀបចំ កម្មវិធីទទួលពានរង្វាន់ Golden Globes ឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់តារាចម្រៀងនិងតារាសម្ដែងជាច្រើន មកបង្ហាញខ្លួនលើកម្រាលព្រំផងដែរ។
Selena និង Taylor ដែលជាមិត្តជិតស្និទ្ធនឹងគ្នាក៏បានចូលរួម និងបានអង្គុយជិតគ្នាទៀតផង ខណៈដែល Kylie Jenner ជាមហាសេដ្ឋីស្រីវ័យក្មេងនិងគូស្នេហ៍ជាតារាសម្ដែងលោក Timothée Chalamet ក៏បានចូលរួមដែរ។
គេបានឃើញ Selena បានខ្សឹបប្រាប់អ្វីម្យ៉ាងដល់ Taylor និង Keleigh Sperry ហើយបើមើលតាមមាត់របស់នាងទៅ គឺអ្នកលេងអ៊ីនធើណេតគិតថា នាងបាននិយាយប្រាប់មិត្តៗថា Timothée Chalamet បដិសេធមិនថតរូបជាមួយនាងទេ ហើយ Sperry ក៏សួរថា " Timothée មែនទេ?" បន្ទាប់មក Selena Gomez ក៏ងក់ក្បាល។
Taylor Swift បានបង្ហាញការភ្ញាក់ផ្អើលហើយបានខ្សឹបប្រាប់ Selena អ្វីម្យ៉ាងវិញប៉ុន្តែប្រភពផ្ទៃក្នុងបានទម្លាយថា Selena ពុំបានសុំ Chalamet ថតរូបនោះទេ។
ដោយឡែក Selena Gomez ធ្លាប់ដើរតួជាមួយ Timothée Chalamet ក្នុងខ្សែភាពយន្តមួយឈ្មោះថា "A Rainy Day in New York" ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]