បរទេស៖ នៅមុនពេលចូលកម្មវិធី Golden Globes ឆ្នាំ ២០២៤ នៅយប់ថ្ងៃអាទិត្យកន្លងទៅ តារាចម្រៀងស្រី Jennifer Lopez បានបង្ហោះវីដេអូនៃការបង្ហាញម៉ូតរបស់ខ្លួន នូវសំលៀកបំពាក់រ៉ូបគ្មានខ្សែ នៅក្រោមបរិយាកាសក្នុងផ្ទះប្រណីត ដែលបានទិញកាលពីថ្មីៗនេះ ឱ្យអ្នកគាំទ្របានមើលកម្សាន្ត។
បើទោះបីជា គោលបំណងនៃវីដេអូឃ្លីបនេះ គឺចង់ផ្តល់ឱ្យអ្នកគាំទ្រ នូវឈុតឆាកនៅពីក្រោយឆាកនៃការបង្ហាញរ៉ូប Barbie ពណ៌ផ្កាឈូករបស់នាង ដែលតុបតែងដោយផ្កាកុលាប ក៏ដោយ តែការបង្ហាញមួយនេះ បានធ្វើឲ្យមើលឃើញនូវផ្នែកខាងក្នុងនៃវិមានដ៏ស្កឹមស្កៃរបស់តារាចម្រៀងស្រីរូបនេះ ដែលនាងបានទិញជាមួយស្វាមី លោក Ben Affleck ក្នុងតម្លៃ ៦០.៨ លានដុល្លារ។
ផ្ទះវីឡាដ៏ស្កឹមស្កៃមួយនេះ ត្រូវបានគេដឹងថា ស្ថិតនៅតំបន់ល្បីល្បាញ ដែលលំនៅដ្ឋាននេះ មានបន្ទប់គេង ១២ និងបន្ទប់ទឹក ២៤ ដែលលាតសន្ធឹងលើផ្ទៃដី ៤៦,០០០ ហ្វីតការ៉េ និងបន្ទប់ទទួលទានអាហារជាមួយនឹងឈុតកៅអីដែលត្រូវគ្នា និងចង្កៀងគ្រីស្តាល់ នេះបើយោងតាមរូបថតមួយសន្លឹក ដែលបានបង្ហាញនៅក្នុងបន្ទប់របស់នាង ផងដែរ៕
ប្រភព៖ Newyorkpost
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]