កម្សាន្ត៖ ថ្មីៗនេះ កាលពីថ្ងៃទី០៩ តារាចម្រៀងស្រី Lee Ayumi បានចែករំលែកព័ត៌មានដ៏រំភើបទៅកាន់គណនី​Instagram ធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើល។ នៅក្នុងនោះ រូបនាងបានបង្ហោះសារដោយបង្ហាញពីក្ដីរីករាយថា នាងកំពុងពពោះកូនដំបូង និងសរសេររៀបរាប់ពីអារម្មណ៍រំភើបច្រើនទៀតទៅកាន់ហ្វេនៗ។

Lee Ayumi 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បានទម្លាយប្រាប់មហាជនទៀតថា នាងបានដាក់ឈ្មោះហៅក្រៅរបស់កូនក្នុងផ្ទៃថា Lucky Eggplant កូនត្រប់វែងនាំសំណាង ដោយនាងបានបញ្ជាក់ថា ខ្លួនបានសុបិន្តថា ខ្លួនបរិភោគផ្លែត្រប់វែងបែបនេះញឹកញាប់ ទើបសម្រេចចិត្តថា ដាក់ឈ្មោះកូនបែបនេះតែម្ដង។

Lee Ayumi 

គួរបញ្ជាក់ផងដែរថា Ayumi គឺជាតារាចម្រៀង Kpop ជំនាន់ទី១ ដែលនាងទទួលបានប្រជាប្រិយភាពជាខ្លាំងនៅឯកូរ៉េខាងត្បូង តាំងពីចាប់ផ្ដើមអាជីពមកដល់បច្ចុប្បន្ន។ រួមជាមួយនឹងដំណឹងដ៏ល្អមួយនេះ Ayumi បានផ្អាកសកម្មភាពសិល្បៈដើម្បីមើលថែសុខភាព​ ក៏ដូចជាត្រៀមសម្រាលកូននៅខែមិថុនានេះផងដែរ៕

ប្រភព៖ allkpop

Lee Ayumi 
Lee Ayumi 
Lee Ayumi 
Lee Ayumi 
Lee Ayumi 
Lee Ayumi 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]