កម្សាន្ត៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីមួយដ៏ធំដែលបានចូលរួមដោយតារាហូលីវូដល្បីៗ តារាចម្រៀង Pop និង បុគ្គលដែលមានឥទ្ធិពលមួយចំនួនដែលនៅក្នុងនោះ គេបានចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍មួយកើតឡើងរវាង Selena Gomez និង តារាសម្ដែងប្រុស Timothée ធ្វើឲ្យការជជែកពេញបណ្ដាញសង្គមតិកតុក។
ជាមួយគ្នានេះដែរ ប្រភពពីសង្គមតិកតុកបានឲ្យដឹងថា Selena គឺជាអ្នកគាំទ្រម្នាក់របស់ Tim តាមរយៈការសម្ដែងរបស់លោក ហេតុដូចនេះ រូបនាងក៏បានសុំ Tim ថតរូបជាមួយ ប៉ុន្ដែអ្វីដែលនឹកស្មានមិនដល់នោះ គឺនាងត្រូវបានតារាប្រុសរូបនេះ បដិសេដ ដោយនិយាយថា ទេ មួយម៉ាត់យ៉ាងខ្លី។
ក្រោយពី Selena ត្រូវបានបដិសេដហើយ នាងក៏បានដើរទៅរកមិត្តជិតស្និទគឺ Taylor ដើម្បីខ្សឹបប្រាប់រឿងនេះ ធ្វើឲ្យនាងស្ដាប់ហើយ ចំហមាត់ បើកភ្នែកធំៗ មិនគួរឲ្យជឿអ្វីដែលបានឮ។ គួរបញ្ជាក់ផងដែរថា Timothée គឺជាគូស្នេហ៍របស់ Kylie Jenner ដែលនាងមិនត្រូវគ្នាជាមួយ Selena នោះទេ ដូចនេះ គេបានសន្មត់ថា លោកបដិសេដក៏ព្រោះតែ លោកគិតដល់សង្សាររបស់ខ្លួន ព្រោះមិនចង់ឲ្យទើសចិត្តនាងនោះទេ។
ងាកមកមើលសាច់រឿងនេះវិញ វាគ្រាន់តែជាអ្វីដែលអ្នកនៅក្នុងកម្មវិធីនោះនិយាយ ក៏ដូចជាមហាជនដែលដឹងរឿងហើយ យកមកនិយាយតៗគ្នាប៉ុណ្នោះ៕
ប្រភព៖ empowerella11
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]