ម៉ានីល៖ គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៩ ខែមករា ដោយទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា យោងតាមអាជ្ញាធរក្នុងតំបន់ គឺមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយនោះទេ។
USGS បាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារជម្រៅ៧០ គីឡូម៉ែត្រ ដែលការរញ្ជួយដីនេះមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃក្រុង Sarangani នៃកោះ Mindanao ដែលជាតំបន់សុក្តានុពលទេសចរណ៍របស់ប្រទេសហ្វីលីពីន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិនោះទេ នេះបើយោងតាមប្រព័ន្ធចាប់ព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងាររញ្ជួយដីហ្វីលីពីន៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]