ថៃ៖ តារាសម្តែងស្រី Son Ye Jin និងស្វាមី លោក Hyun Bin បានបរិច្ចាគប្រាក់ចំនួន ១៥០ លានវ៉ុន (ប្រមាណជាង១១ម៉ឺនដុល្លារ) ដល់កុមារក្រីក្រ ដែលប្រឈមមុខនឹងការលំបាកក្នុងជីវិត។
ក្នុងនោះដែរ យោងតាម Nate តារាសម្តែងស្រី Son Ye Jin និង ស្វាមី ដែលជាតារាសម្ដែង លោក Hyun Bin បានចូលរួមចំណែក បរិច្ចាគថវិកាដល់មូលនិធិ Baby Box នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូល និងមូលនិធិសហគមន៍ Jusarang ។ ហើយការបរិច្ចាគទាំងនេះ មានគោលបំណងជួយដល់ការចំណាយ លើការព្យាបាលកុមារ និងក្មេងជំទង់ ដោយធានាថា ពួកគេទទួលបានការថែទាំល្អបំផុត។
ជាមួយគ្នានេះដែរ ការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ តារាសម្ដែង Son Ye Jin បានបង្ហាញចេតនារបស់ខ្លួនថា នាងបានធ្វើការបរិច្ចាគនេះ ជាអំណោយ ដោយសង្ឃឹមថា នឹងផ្ញើភាពកក់ក្តៅដល់ក្មេងៗ ដែលកំពុងជួបការលំបាក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]