កម្សាន្ត៖ Lisa ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG Entertainment ជាផ្លូវការហើយ ដោយផ្នែកសកម្មភាពផ្សព្វផ្សាយបែបទោល គឺនាងទទួលខុសត្រូវខ្លួនឯង ខណៈសកម្មភាពក្រុមទាំងមូលគឺបន្តស្ថិតក្រោម YG ដដែល។
បន្ទាប់ពីព័ត៌មាននៃការមិនបន្តកុងត្រាថ្មីរបស់នាងបានផ្ទុះឡើង នេះជាលើកដំបូងហើយដែល Lisa បានមកបង្ហាញមុខជាសាធារណៈម្ដងទៀត ដោយបានថតរូបឲ្យទស្សនាវដ្ដី Elle នៅតៃវ៉ាន់។
អមជាមួយនេះក៏មានកិច្ចសម្ភាសន៍ខ្លះៗរបស់ Lisa ផងដែរ ដោយក្នុងនោះនាងបាននិយាយថា អ្វីដែលនាងចង់ធ្វើបំផុតពេលនេះគឺចំណាយពេលជាមួយគ្រួសារ បន្ទាប់ពីកាលវិភាគដ៏រវល់បានកន្លងផុតទៅ ហើយនាងក៏កំពុងនឹងរៀនភាសាបារាំងផងដែរ ដែលចាត់ទុកជាការប្រកួតប្រជែងថ្មីមួយ។
មានពាក្យចចាមអារ៉ាមថា Lisa រៀនភាសាបារាំងដោយសារតែនាងមានទំនាក់ទំនងស្នេហាជាមួយ កូនប្រុសមហាសេដ្ឋីស្ដុកស្ដម្ភ Frederic Arnault ប៉ុន្តែនាងបានទម្លាយថា នាងរៀនភាសាបារាំងដោយសារចង់ប្រាស្រ័យទាក់ទងជាមួយនឹង ក្មួយស្រីព្រោះក្មួយស្រីនាងអាចនិយាយបានពីរភាសា ថៃនិងបារាំង៕
ប្រភព៖: dipe
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]