កូរ៉េខាងត្បូង៖ ស្ត្រីម្នាក់ដែលមានអាយុ ៤០ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ក្រោយព្យាយាម តាមរំខានម្តងហើយម្តងទៀត ដោយទៅផ្ទះ តារាចម្រៀងនិងតារាសម្តែង Rain និងតារាសម្តែង Kim Tae Hee ហើយចុចកណ្ដឹងទ្វារជាញឹកញាប់។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្នែកព្រហ្មទណ្ឌទី ៩ នៃតុលាការក្រុងសេអ៊ូលភាគខាងលិចនៅថ្ងៃទី ១០ ខែមករា ដែលស្រី្ត A ត្រូវបានគេរកឃើញថាពិតជាបានរំលោភលើច្បាប់នៃការតាមដានបុគ្គលដែលមានចែង។ ថ្វីត្បិតតែជាបទល្មើសលើកទី១ និងមិនបង្កគ្រោះថ្នាក់ដល់រាងកាយជនរងគ្រោះក៏ដោយ ក៏ទង្វើរបស់ស្ត្រី A រូបនេះបន្ត និងធ្វើម្តងហើយម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតុលាការបានទទួលស្គាល់ថា អ្នកស្រី A មានជំងឺផ្លូវចិត្ត ហើយប្រហែលជាបានប្រព្រឹត្តបទឧក្រិដ្ឋ ខណៈដែលងាយរងគ្រោះទាំងផ្លូវចិត្ត និងផ្លូវកាយ។ លើសពីនេះ ទីលំនៅមិនច្បាស់លាស់របស់នាង និងកង្វះការគាំទ្រពីគ្រួសារសម្រាប់ការព្យាបាលបានធ្វើឱ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការរំលោភបំពានឡើងវិញ។ ដូច្នេះហើយ តុលាការបានចាត់ទុកការឃុំខ្លួន ការព្យាបាល និងការអប់រំ ដើម្បីការពារការកើតឡើងវិញជាចាំបាច់ សូម្បីតែការពិចារណាលើស្ថានភាពសុខភាពរបស់នាងក៏ដោយ។
គេត្រូវបានឲ្យដឹងថា ស្ត្រី A រូបនេះ ត្រូវបានគេចោទប្រកាន់ថាបានទៅរំខានផ្ទះរបស់ Rain និង Kim Tae Hee ក្នុងទីក្រុង Yongsan-gu ទីក្រុងសេអ៊ូល ចំនួន ១៤ ដងនៅចន្លោះខែមីនា និងខែតុលា ឆ្នាំ ២០២២ ដោយបានបន្លឺកណ្ដឹងទ្វារម្តងហើយម្តងទៀត៕
ប្រភព៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]