សង្គម៖ យោងតាមរបាយការណ៍ស្ដីពីការធ្វើដំណើរកម្សាន្ត ស្ទាបស្ទង់ដោយ World Travel Market ឆ្នាំ២០២៣ បានចុះផ្សាយពីប្រទេសទាំង១០ នៅលើពិភពលោក ដែលមានអ្នកទេសចរទៅទស្សនាច្រើនជាងគេ។
ក្នុងនោះ ថៃ ជាប្រទេសជិតខាងរបស់កម្ពុជាបានជាប់នៅក្នុងបញ្ជីនេះផងដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៦ គឺមានន័យថា ថៃគឺជាប្រទេសនៅអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានជាប់ក្នុងបញ្ជីនេះ គឺទទួលបានភ្ញៀវទេសចរទៅដើរកម្សាន្តច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ បណ្ដាប្រទេសនៅតំបន់អឺរ៉ុប ភាគច្រើនបានជាប់ឈ្មោះនៅក្នុងបញ្ជីនេះ ដែលបញ្ជាក់ថា អឺរ៉ុបនៅតែជាតំបន់ទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក។
នេះជាឈ្មោះប្រទសទាំង១០ ដែលទទួលបានអាត្រាភ្ញៀវទេសចរមកកម្សាន្តច្រើនជាងគេបង្អស់ ក្នុងឆ្នាំ២០២៣៖
១០. ប្រទេស អូទ្រីស ៖ ១៦.៥ លាននាក់
៩.ប្រទេស អាល្លឺម៉ង់ ៖ ១៩. ៨លាននាក់
៨. ប្រទេស ជប៉ុន ៖ ២០.៧ លាននាក់
៧. ប្រទេស អ៊ីតាលី ៖ ២៥. ៩លាននាក់
៦. ប្រទេស ថៃ ៖ ២៧. ៥លាននាក់
៥. ប្រទេស ក្រិក៖ ២៧. ៥លាននាក់
៤. ចក្រភពអង់គ្លេស ៖ ៣៧. ៥លាននាក់
៣. សហរដ្ឋអាមេរិក៖ ៤១.៨លាននាក់
២. ប្រទេស តួកគី៖ ៤៥.៥លាននាក់
១. ប្រទេស អេស្ប៉ាញ៖ ៧១.៦លាននាក់
ប្រភព៖: nzherald
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]