កម្សាន្ត៖ កាលពីថ្ងៃទី ៩ ខែមករា កន្លងទៅថ្មីៗនេះ តាមរយៈប្រភព Teenee បានរាយការណ៍ថា តារាសម្ដែងស្រី Kimberley បានចែករំលែករូបថតជាច្រើនសន្លឹក ដឹកដៃស្វាមី លោក Mark Prin ទៅចូលរួមមង្គលការមិត្តជិតស្និទ្ធ ដែលភ្លាមៗក្រោយការបង្ហោះរបស់តារាស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

នៅក្នុងរូបថតដែលបានបង្ហោះនោះ រូបរាងដ៏លេចធ្លោរបស់គូស្វាមីភរិយាមួយគូននេះ បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ លើសពីនេះ ក៏មានមហាជនជាច្រើន បានយកចិត្តទុកដាក់ ចំពោះរឿងរ៉ាវផ្អែមល្ហែមរបស់ អ្នកទាំងពីរ នៅក្នុងពិធីមង្គលការមិត្តភក្តិរបស់ពួកគេទៀតផង។

ជាពិសេស តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តជាខ្លាំង នៅពេលដែលនាងបានបង្ហាញពីសកម្មភាពភាពផ្អែមល្ហែម ថតរូបស្វាមីរបស់ខ្លួនក្នុងឈុតដ៏ស្រស់សង្ហា ដែលមានទាំងស្នាមញញឹម ក្ដីសុខ ពោរពេញដោយក្ដីស្រលាញ់ និងភាពកក់ក្ដៅ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com