កម្សាន្ត៖ កាលពីថ្មីៗនេះ មានរឿងមួយដ៏គួរឲ្យហួសចិត្តបានកើតឡើង ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកគ្រប់គ្នា ជុំវិញនឹងសិស្សសាលាជនជាតិឥណ្ឌា៣នាក់ ដែលក្លាហានចិត្តស៊ូ នាំគ្នាជិះនាវាទៅរក BTS ដល់កូរ៉េខាងត្បូង តែមិនបានសម្រេច។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលជាហ្វេនរបស់ BTS បានចែករំលែកព័ត៌មានមួយនេះឲ្យដឹងថា ក្មេងៗសិស្សសាលា៣នាក់នេះ មានអាយុ១៣ឆ្នាំ ហើយពួកគេបានកុហកឪពុកម្ដាយថាទៅសាលារៀន ប៉ុន្ដែពួកគេបែរជារៀបគម្រោងការឆ្លងប្រទេសទៅវិញ។

BTS

មិនតែប៉ុណ្នោះ គេបានឲ្យដឹងថា យុវសិស្ស៣រូបនេះ បានជិះនាវាបំណងឆ្លងទៅទីក្រុងសេអ៊ូល ដែលលុយសរុបរបស់ពួកគេទាំង៣នាក់គឺមានត្រឹមតែ១៦៨ដុល្លារតែប៉ុណ្នោះ។ ណាមួយពួកគេមិនមាន Passport ធ្វើដំណើរផងនោះ ក៏ដំណឹងនេះបានដឹងដល់ឪពុកម្ដាយ នាំយកកូនៗចិត្តក្លាហានទាំង៣នាក់ត្រឡប់មកផ្ទះវិញ៕

ប្រភព៖ A Tey QB

BTS
BTS
សិស្សទាំង៣នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]