កម្សន្ត៖ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាចម្រៀងកូរ៉េ ច្បាស់ជាស្គាល់ក្រុម AOA ហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយជាក្រុមជំនាន់ទី៣ បើទោះបីជាបច្ចុប្បន្នក្រុមនេះបានបំបែកគ្នាពិតមែន ប៉ុន្ដែអ្នកគាំទ្រនៅតែនឹករលឹកដល់សមាជិកគ្រប់ៗគ្នា។

 Yuna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឲ្យដឹងថា​ សមាជិកម្នាក់ Yuna បានត្រៀមនឹងចូលរោងការនាពេលខាងមុខនេះហើយ ដែលធ្វើឲ្យហ្វេនមានក្ដីរំភើបជាខ្លាំង។ នៅក្នុងនោះ Yuna បានប្រកាសដំណឹងដែលខ្លួននឹងរៀបការនៅខែកុម្ភៈខាងមុខនេះ ដោយនាងបានអញ្ជើញភ្ញៀវរួចរាល់អស់ហើយ។

 Yuna

ជាពិសេស អ្នកគាំទ្រមានអារម្មណ៍រំភើបដោយពួកគេរំពឹងថានឹងបានឃើញសមាជិកក្រុម AOA ទាំងអស់មកចូលរួមអបអរមង្គលការនេះគ្រប់ៗគ្នា។ គួរបញ្ជាក់ផងដែរថា Yuna ក្រោយពីបំបែកក្រុម នាងបានចាប់អាជីពជាគ្រូបង្វឹកហាត់យូហ្កា និង ជាអ្នករបាំ Pilates ផងដែរ៕

ប្រភព៖ Koreaboo

 Yuna
 Yuna
 Yuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]