បរទេស៖ នៅព្រឹកថ្ងៃទី ១០ ខែមករា គេហទំព័រ People បានរាយការណ៍ថាតារាសម្តែងដ៏មានប្រជាប្រិយ Adan Canto សម្តែងក្នុងរឿង X-Men: Days of Future Past ទទួលមរណភាពក្នុងវ័យ ៤៣ ឆ្នាំ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរជាមួយនឹងជំងឺមហារីកខ្នែងពោះវៀន។

យោងតាមប្រភពបានឱ្យដឹងថា តារាសម្តែងកើតនៅឆ្នាំ ១៩៨១ បានលាក់ស្ថានភាពជំងឺរបស់គាត់ពីអ្នកគាំទ្រ។ អ្វីដែលខ្លោចចិត្ត តារាសម្តែងរូបនេះ បានបន្សល់ទុក ប្រពន្ធរបស់លោកឈ្មោះ Stephanie Ann Canto និងកូនតូច ២ នាក់ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Adan Canto កើតនៅប្រទេសម៉ិកស៊ិក ហើយបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាផ្លូវការក្នុងនាមជាតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង។ ក្នុងឆ្នាំ ២០០៩ គាត់បានចូលប្រឡូកក្នុងវិស័យភាពយន្ត ដោយបានដើរតួដំបូងរបស់គាត់នៅឯស្រុកកំណើតរបស់លោក។

បន្ទាប់ពីនោះមក ៤ ឆ្នាំក្រោយមក លោកកាន់តែល្បីបន្តិចម្តងៗ ទទួលបានការស្រលាញ់ពីសំណាក់ទស្សនិកជនជាច្រើន ដោយសាររឿងភាគយន្តដូចជា X-Men Days of Future Past Narcos Designated Survivor និង The Cleaning Lady ជាដើម ក្រៅពីផលិតចម្រៀង និងសម្តែង លោក អាដាន ក៏បានចូលរួមជាផលិតករក្នុងរឿង  ភាពយន្តខ្លីចំនួន ២​ផងដេរ៕

ប្រភព៖ kenh14

Adan Canto
Adan Canto
Adan Canto និងភរិយា
Adan Canto
Adan Canto
Adan Canto
Adan Canto

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]