កូរ៉េខាងត្បូង៖ IU ដែលជាតារាចម្រៀងទោល ល្បីល្បាញខាងមានទឹកដមសំនៀងពីរោះក្រអៅក្រអួន តែងតែត្រូវបានគេចាប់អារម្មណ៍លើសកម្មភាពរបស់នាងមិនថា នៅលើឆាក ឬក្រោយឆាក ដោយសារតែនាងមានអត្តចរិតសុភាពរាបសារ ចិត្តល្អ តែងតែបរិច្ចាគប្រាក់ជូនដលលអង្គការសប្បុរសធម៌ជារឿយៗ។
យ៉ាងណាមិញ ក្រោយប្រកាសទាក់ទងគ្នាជាមួយនឹងតារាសម្ដែង Lee Jong Suk រួចមក IU ហាក់ស្ងប់ស្ងាត់ជាងមុន ប៉ុន្តែក្នុងឆ្នាំ២០២៤នេះ នាងនឹងចេញមកបង្ហាញមុខសាជាថ្មីជាមួយអាល់ប៊ុមទចម្រៀងថ្មី ដែលលេចឮថាមានការសហការជាមួយនឹង V សមាជិកក្រុម BTS ផងដែរ។
ដោយឡែក ថ្មីៗនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ IU បង្ហាញវត្តមាននៅព្រលានយន្តហោះអន្តរជាតិអ៊ីនឆន ត្រៀមហោះហើរទៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដោយសារតែនាងបានលាបសក់ពណ៌ផ្កាឈូកចែងចាំងតែម្ដង។
ជាមួយរូបភាពនេះដែរ គេឃើញថា IU ពិតជាមានសម្រស់ស្រស់ស្អាត ហើយសក់នោះក៏លើកមុខនាង មើលទៅក្មេងជាងវ័យ និងដូចតុក្កតាបាប៊ីផងដែរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]